ពោធិ៍សាត់ៈ កម្លាំងនគរបាលចម្រុះខេត្តពោធិ៍សាត់ រួមមានកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ក្រុង កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ផ្ទះព្រៃ និងកម្លាំងនគរបាល បង្រ្កាបបទល្មើសគ្រឿងញៀន ដឹកនាំ ដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ចុះបង្រ្កាប និងឃាត់ ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន បាន៣នាក់ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២ នៅភូមិ ពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្ត ពោធិ៍សាត់។

នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្ទះព្រៃ លោកអនុសេនីយ៍ទោ ប៉ិច ស៊ីផាន់ បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា យុវជន តាន់ រស្មី អាយុ ២២ ឆ្នាំ ប្រកបរបរកាត់សក់ ស្នាក់នៅ ផ្ទះជួលក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ជាមុខសញ្ញាចែកចាយថ្នាំញៀន ដែលកម្លាំងសមត្ថកិច្ចតាម ដានជាយូរមកហើយ។

លោកបន្តឲ្យទៀតថា ក្រោយពីចាប់បានជនសង្ស័យរូបនេះហើយ កម្លាំងសមត្ថកិច្ចបន្តសាកសួរ និង ឈានដល់ចាប់ខ្លួនបក្ខពួកជនសង្ស័យ២នាក់បន្ថែមទៀត ព្រមទាំងដកហូតថ្នាំញៀន បាន៣កញ្ចប់ និងដាវសាំម៉ូរ៉ៃមួយដើម។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋានខេត្ត ពោធិ៍សាត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយៈ ជា ប៊ុនធឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]