ហ្វីលីពីន៖ ជាការពិត ស្បែករបស់មនុស្សយើងម្នាក់ៗ អាចប្រតិកម្មជាមួយគ្រឿងអលង្ការប្រភេទផ្សេងៗពីគ្នា។ អ្នកខ្លះ ប្រតិកម្មជាមួយ មាស ដែកប្លាស្ទិច ឬអ៊ីណុកជាដើម។ ទោះជាយ៉ាងណា នៅពេលដែលអ្នកទាំងអស់គ្នាទិញគ្រឿងអលង្ការ ដូចជា ក្រវិលត្រចៀក ឬក្រវិលច្រមុះ ជាដើម សូមកុំជ្រើសរើសយកទំនិញដែលមានតម្លៃថោកពេកឲ្យសោះ ព្រោះវាអាចនឹងបង្កទៅជាបញ្ហា ដូចនារីជនជាតិហ្វីលីពីនម្នាក់នេះ។

កញ្ញា Elace Batula បានបង្ហោះរូបភាព និងពាក្យពេចន៍មួយចំនួនចូលទៅក្នុងគណនីហ្វេសប៊ុករបស់នាង ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាដើម្បីហាមប្រាម ឲ្យគ្រប់គ្នាដកខ្លួនចេញឲ្យឆ្ងាយពីគ្រឿងអលង្ការដែលមានតម្លៃថោក។ 

សារដែលទទួលបានការ Share ដល់ទៅជាង ២៤០០០ ដងនោះ នាងបានសរសេរថា “ជាច្រើនខែមកហើយ ដែលវាបានជាប់នៅនឹងត្រចៀករបស់ខ្ញុំ ហើយក៏មានមនុស្សជាច្រើននាក់ដែរ ដែលបានព្យាយាមដោះវាចេញឲ្យខ្ញុំ រហូតមានអ្នកខ្លះបានប្រើប្រាស់ឧបករណ៍ជាជំនួយថែមទៀតផង ប៉ុន្តែនៅតែមិនអាចដោះវាចេញបាន។ ដូច្នេះ ខ្ញុំក៏បន្តទុកវាឲ្យនៅជាប់ត្រចៀករបស់ខ្ញុំ រហូតដល់វាច្រេះ និងប្រែជាសើមៗគ្រប់ពេលដែលខ្ញុំងូតទឹក”

សូមកុំជ្រើសរើសយកទំនិញដែលមានតម្លៃថោកពេកឲ្យសោះ ព្រោះវាអាចនឹងបង្កទៅជាបញ្ហា ដូចនារីជនជាតិហ្វីលីពីនម្នាក់នេះ

ក្រវិលដែលច្រេះចាប់នោះ បានធ្វើឲ្យ កញ្ញា Elace មានអារម្មណ៍ថា រមាស់ត្រង់ត្រចៀក និងមានអារម្មណ៍មួម៉ៅ។ ដោយសារតែនាងធ្វេសប្រហែស មិនបានលាងសម្អាតវាឲ្យបានត្រឹមត្រូវ អស់រយៈពេលជាយូរមកហើយនោះ វាបានធ្វើឲ្យត្រចៀករបស់នាង ប្រែជាហើម និងឈឺ នៅពេលដែលនាងប៉ះវា។

រហូតមកដល់ពេលថ្មីៗនេះ ទើបនាងបានទៅជួបគ្រូពេទ្យ ដើម្បីធ្វើការវះកាត់។ គ្រូពេទ្យបានវះត្រចៀករបស់នាង យកក្រវិលនោះចេញ ហើយទើបភ្ជាប់វាទៅវិញ។ នាងបាននិយាយថា “ឥឡូវនេះ ក្រវិលដែលមានតម្លៃត្រឹមតែ ០.៤ ដុល្លារ បានធ្វើឲ្យខ្ញុំត្រូវចំនាយប្រាក់អស់ ១៩៦ដុល្លារ ដែលចំនួននេះអាចឲ្យខ្ញុំទិញរបស់ពិតពាក់បាន បាត់ទៅហើយ”

នាងពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលនាងមិនបានយកចិត្តទុកដាក់ចំពោះត្រចៀករបស់នាង ហើយឥឡូវនេះ ត្រចៀកខាងឆ្វេងរបស់នាង ជាប់នឹងបង់រុំរបួស ដែលមើលទៅដូចជាមានទូរស័ព្ទដៃមួយគ្រឿងជាប់នៅនឹងក្បាលរបស់នាងយ៉ាងអ៊ីចឹង។ គ្រប់គ្នាមើលមកនាង ប្រៀបដូចជាមនុស្សចម្លែក។ សូម្បីតែនាងខ្លួនឯង ពេលឆ្លុះកញ្ចក់ម្តងៗ ក៏អស់សំណើចនឹងខ្លួនឯងដែរ។

ដូច្នេះ សូមមិត្តអ្នកអានទាំងអស់គ្នា មានការប្រុងប្រយ័ត្នខ្ពស់ចំពោះទំនិញ ដែលមានតម្លៃថោក ព្រោះវាងាយនឹងធ្វើឲ្យស្បែករបស់អ្នកប្រតិកម្ម ឬអាចបង្កជាហានិភ័យដល់អ្នក ក៏ថាបាន៕

ក្រវិលដែលច្រេះចាប់នោះ បានធ្វើឲ្យ កញ្ញា Elace មានអារម្មណ៍ថា រមាស់ត្រង់ត្រចៀក និងមានអារម្មណ៍មួម៉ៅ
វាបានធ្វើឲ្យត្រចៀករបស់នាង ប្រែជាហើម និងឈឺ នៅពេលដែលនាងប៉ះវា
រហូតមកដល់ពេលថ្មីៗនេះ ទើបនាងបានទៅជួបគ្រូពេទ្យ ដើម្បីធ្វើការវះកាត់
ត្រចៀកខាងឆ្វេងរបស់នាង ជាប់នឹងបង់រុំរបួស ដែលមើលទៅដូចជាមានទូរស័ព្ទដៃមួយគ្រឿងជាប់នៅនឹងក្បាលរបស់នាងយ៉ាងអ៊ីចឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]