(ភ្នំពេញ)៖ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលទស្សនិកជនស្គាល់ថា គឺជាតារាបង្ហាញម៉ូតជើងចាស់ ដ៏ឆ្នើមមួយរូប ពោរពេញដោយទេពកោសល្យខាងវិស័យសិល្បៈ មិនថា ដើរម៉ូត ឬសម្ដែងឡើយ ទោះបីជានាងមានអាយុកាន់តែច្រើន តែសម្រស់ហាក់បីដូចជា មានភាពស្រស់ស្អាតដដែល មិនចាញ់តារាស្រករក្រោយប៉ុន្មានទេ។

ទោះបីជា ចន ច័ន្ទលក្ខិណា ប្រកាន់ជំហរថា អាយុចាស់បែបនេះ ការងារជាអ្នកដើរម៉ូដ មិនសមនឹងនាងទៀត ហើយទុកឲ្យប្អូនៗស្រករក្រោយ ជាអ្នកទទួលតំណែងនេះ ក៏ដោយ តែដោយសារតែរូបសម្បត្តិ និងសម្ផស្សស្រស់ស្អាត មិនចេះរីងស្ងួតរបស់នាង ធ្វើឲ្យក្រុមហ៊ុននានា នៅតែមានការចាប់អារម្មណ៍ ត្រូវការនាង និងទស្សិកជននៅតែគាំទ្រនាងជានិច្ច ជាហេតុផល ធ្វើឲ្យនាងត្រឡប់មករកការងារ ជាអ្នកដើរម៉ូដមិនរុញរាឡើយ។

យោងតាមប្រព័ន្ធសង្គមរបស់នាង បានលើកឡើងថា «Good morning !!! ខ្ញុំបានឈប់ដើរម៉ូតរយៈពេល២ ឆ្នាំហើយ ដោយគិតថាខ្ញុំចាស់ហើយ ការងារនេះមិនសមនិងខ្ញុំទៀតទេ តែលើកនេះសំរេចចិត្ត មកធ្វើការងារនេះវិញ ព្រោះនៅតែមានទស្សនិកជនខ្លះ និងក្រុមហ៊ុនខ្លះនៅត្រូវការ ហើយម៉្យាង ខ្ញុំគិតថា ខ្ញុំមិនត្រូវបោះបង់អាជីពសិល្បៈណាមួយទេ ឲ្យតែមានទស្សនិកជនត្រូវការ និងមិនប្រកាន់ពីវ័យនៃអ្នកសិល្បៈ»។

គួរឲ្យដឹងថា អ្នកនាង ចន ច័ន្ទលក្ខិណា មិនបានបោះបង់អាជីពសិល្បៈណាមួយទេ ឲ្យតែមានទស្សនិកជនត្រូវការ និងមិនប្រកាន់ពីវ័យរបស់នាង គឺនាងរីករាយនឹងបន្ដអាជីពមួយនេះជានិច្ច ជាពិសេសសូម្បីតែអ្នករួមអាជីពជាមួយ ក៏មានការកោតសរសើរចំពោះនាងដែរ ដោយថា ពិតជារៀមច្បងដ៏ល្អមែន ចេះចែករំលែងការងារឲ្យប្អូនៗស្រករក្រោយធ្វើ ដោយមិនមានចិត្តលោភលន់៕

អ្នកនាង ចន ច័ន្ទ​លក្ខិណា
អ្នកនាង ចន ច័ន្ទ​លក្ខិណា
អ្នកនាង ចន ច័ន្ទ​លក្ខិណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា