វៀតណាម៖ បច្ចុប្បន្នមានមនុស្សជាច្រើន ជាពិសេសយុវវ័យតែម្តង ភាគច្រើនតែងតែចូលចិត្តសម្ញែង ឬអួតរបស់របរ ទ្រព្យសម្បត្តិរបស់ខ្លួន ថតបង្ហោះចែកចាយចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហើយវាក៏បានក្លាយទៅជា ប្រធានបទដ៏ក្តៅគគុកមួយ ដោយទទួលបានទាំងពាក្យសរសើរ និងរិះគន់ពីសំណាក់អ្នកនិយមលេងអ៊ីនធើណេតជាច្រើនផងដែរ។

ជាក់ស្តែង ថ្មីនេះៗយុវវ័យប្រុសស្រី កូនៗអ្នកមាន ដែលមានជីវិតហឺហារនៅក្នុងប្រទេសវៀតណាម ក៏ជាមនុស្សមួយក្រុម ក្នុងចំណោមមនុស្សជាច្រើននាក់ផ្សេងទៀតផងដែរ ដែលតែងតែចូលចិត្ត ថតរូបបង្ហោះចែកចាយ និងសម្ញែងអួតអាង ពីជីវិតមានទ្រព្យសម្បត្តិហូរហៀរបស់ពួកគេ តាមបណ្តាញសង្គម Instagram ផងដែរ។

ភាគច្រើនពួកគេតែងអួត និងសម្ញែងរូបភាពដូចជា៖ លុយយ៉ាងច្រើន សំលៀកបំពាក់ស្អាតៗ ស្បែកជើង ទូរស័ព្ទ នាឡិកាម៉ាកប្រេនល្បីៗ ដំណើរកម្សាន្តក្រៅប្រទេស ការរស់នៅដ៏សម្បូរបែប និងរថយន្តដ៏ទំនើបៗជាដើម។ ខណៈរូបភាពសម្ញែងទ្រព្យសម្បត្តិអស់ទាំងនោះ ក៏ថែមទាំងបានជំរុញឲ្យ យុវវ័យមួយចំនួនតូចផ្សេងទៀត នៅក្នុងបណ្តាញសង្គម មានភាពពុះកញ្ជ្រោល ច្រណែន និងខ្លះទៀតយកតម្រាប់តាមផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្រុមកូនៗមានក្នុងប្រទេសវៀតណាមទាំងអស់នោះ ថែមទាំងបានបង្កើតគណនីផេកអីុនស្តាក្រាម (Instagram) ដោយដាក់ឈ្មោះថា «Rich Kid» ដើម្បីធ្វើការបង្ហោះ ឬផ្សព្វផ្សាយបន្តនូវរូបភាព ដ៏ស៊ីវិល័យរបស់ពួកគេផង។

គណនីមួយនេះមានអ្នកចុច Follow រហូតដល់ទៅ ៣៧,០០០ ហើយអ្នកដែលចូលរួមមើល និងទស្សនាតែងបង្ហាញនូវការរិះគន់ ចំពោះជីវិតឯកជន ដែលខ្ជះខ្ជាយនិងទង្វើអួតអាងរបស់ពួកគេផងដែរ៕ 

ទស្សនារូបភាពខាងក្រោម៖

កូនៗអ្នកមាន ដែលមានជីវិតហ៊ីហានៅក្នុងប្រទេសវៀតណាម ក៏ជាមនុស្សមួយក្រុម ក្នុងចំណោមមនុស្សជាច្រើននាក់ផ្សេងទៀតផងដែរ ដែលតែងតែចូលចិត្ត ថតរូបបង្ហោះចែកចាយ និងសម្ញែងអួតអាង ពីជីវិតមានទ្រព្យសម្បត្តិហូរហៀរបស់ពួកគេ តាមបណ្តាញសង្គម Instagram ផងដែរ
ភាគច្រើនពួកគេតែងអួត និងសម្ញែងរូបភាពដូចជា៖ លុយសុទ្ធយ៉ាងច្រើន សំលៀកបំពាក់ស្អាតៗ ស្បែកជើង នាឡិកាម៉ាកប្រេនល្បីៗ ដំណើរកម្សាន្តក្រៅប្រទេស ការរស់នៅដ៏សម្បូរបែប និងរថយន្តដ៏ទំនើបៗជាដើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]