ភ្នំពេញ៖ ម្ចាស់ពានរង្វាន់ជ័យលាភីលេខ១ នៅក្នុងកម្មវិធីប្រលងចម្រៀង «I am a singer Cambodia» និងជាតារាចម្រៀងវ័យក្មេងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសលោក ដួង វិរៈសិទ្ធ បច្ចុប្បន្នពិតជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ តាមរយៈបទចម្រៀងមនោសញ្ចេតនាដែលលោកបានច្រៀង។

មិនតែប៉ុណ្ណោះតារាចម្រៀងសម្លេងថ្នមរូបនេះ ក៏ធា្លប់ត្រូវបានទស្សនិកជនមួយចំនួនធំ លួចសរសើរថា គឺជាតារាចម្រៀងមួយដួង ដែលមានអត្តចរិតល្អផងដែរ។

ហើយកាលពីម្សិលមិញនេះលោក ដួង វិរៈសិទ្ធ ក៏បានទទួលនូវការសរសើរយ៉ាងខ្លាំងដែរ តាមរយៈវីដេអូខ្លីរបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានឈរច្រៀងនៅលើឆាកប្រគំតន្រ្តីមួយ ទាំងដែលមេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះនៅលើវីដេអូខ្លីមួយនេះ លោក វិរៈសិទ្ធ ក៏បានសរសេររៀបរាប់ពីទឹកចិត្តរបស់ខ្លួនទាំងស្រុងដូច្នេះថា៖

«ទោះបីមេឃភ្លៀងរងាខ្លាំងយ៉ាងណា ក៏ខ្ញុំមិនឱ្យកម្មវិធីផ្អាកដំណើរការដែរ ព្រោះខ្ញុំមិនដាច់ចិត្តទៅចោលបងប្អូនអ្នកគាំទ្រ ដែលខំឈរចាំហាលភ្លៀងដែរ ខ្ញុំសូមអរគុណទឹកចិត្តគាំទ្រដ៏ធំធេងមួយនេះ...ខ្ញុំសូមរក្សាទុករហូតអស់មួយជីវិត...»

សូមសរសើរនូវទឹកចិត្តដ៏ល្អមួយនេះ របស់លោក ដួង វិរៈសិទ្ធ ដែលមិនបានបោះបង់ចោលអ្នកគាំទ្ររបស់ខ្លួននៅពីមុខឆាកឡើយ គឺចេញមកច្រៀងទាល់តែចង់បទចម្រៀងមួយបទ ទោះបីជាត្រូវជួបឧបសគ្គមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំងយ៉ាងណាក៏ដោយ៕ 

ទស្សនារូបភាពក្នុងវីដេអូរបស់លោក ដួង វិរៈសិទ្ធ ដូចខាងក្រោមនេះទាំងអស់គ្នា៖

តារាចម្រៀងលោក ដួង វិរៈសិទ្ធ ច្រៀងពេលមេឃកំពុងភ្លៀង
តារាចម្រៀងលោក ដួង វិរៈសិទ្ធ ច្រៀងពេលមេឃកំពុងភ្លៀង
តារាចម្រៀងលោក ដួង វិរៈសិទ្ធ
តារាចម្រៀងលោក ដួង វិរៈសិទ្ធ
តារាចម្រៀងលោក ដួង វិរៈសិទ្ធ
តារាចម្រៀងលោក ដួង វិរៈសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ