ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei ប្រកាសបង្ហាញនូវវត្តមានស្មាតហ្វូនស៊េរី ទាន់សម័យសម្រាប់យុវវ័យ គឺ Huawei Y7 Prime ដែលជា ស៊េរីចុងក្រោយបំផុតនៃស្មាតហ្វូនត្រកូលY តម្លៃត្រឹមតែ ២២៩ ដុល្លារ ប៉ុណ្ណោះ។ 

Huawei Y7 Prime

ជាមួយនឹងការឌីហ្សាញយ៉ាងល្អប្រណីតរួមផ្សំជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ ស្មាតហ្វូន Huawei Y7 Prime គឺត្រូវបានរចនាឡើង ជាឯករាជ្យ និង បំពេញចិត្តអ្នកប្រើប្រាស់ ដែលចង់បានឲ្យស្មាតហ្វូន មានសមត្ថភាព ដ៏អស្ចារ្យ។ បង្កើតដោយសហគ្រាស ឌីហ្សាញល្អជាងគេ Huawei Y7 Prime មានថាមពលថ្មរហូតដល់ទៅ ៤០០០ mAh ជាមួយនឹងបច្ចេកវិទ្យាសន្សំថ្មពិសេស។ ចំណែកឯ កាមេរ៉ាវិញ គឺឡើងកប់តែម្តង អាចផ្តិត យករូបភាពបានច្បាស់ស្រស់ស្អាតអស្ចារ្យ។ អាស្រ័យហេតុនេះ Huawei Y7 Prime ជាកំពូល ស្មាតហ្វូន ដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តជីវិតស្រស់បំព្រង និងជាមិត្តយល់ចិត្តជាងគេរបស់អ្នកប្រើប្រាស់។

Huawei Y7 Prime ត្រូវបានរចនាឡើង យ៉ាងផ្ចិតផ្ចង់ ល្អប្រណិត ទាក់ទាញអ្នកប្រើប្រាស់ជាពិសេស យុវវ័យសម័យថ្មី។ តួរបស់ Huawei Y7 Prime ស្រោបដោយលោហះ បែប Premium Unibody Design និងកា្រលដោយកញ្ចក់អេក្រង់កំរាស់ 2.5D មានកម្រិតបង្ហាញ ទំហំ 5.5 អ៊ីង IPS, 1280x720 ងាយស្រួលកាន់ មើល វីដេអូ រូបភាព លេងហ្គេម រឺបំពេញកិច្ចការទៅតាមតម្រូវការ។

ស្មាតហ្វូន Huawei Y7 Prime ត្រូវបានរចនាឡើងជាមួយនឹងកម្លាំងថាមពលថ្ម មហិមា សម្រាប់ អ្នកប្រើប្រាស់។ ជាមួយនឹងថាមពលថ្ម 4000mAh ហើយនឹងបច្ចេកវិទ្យាសន្សំសំចៃថ្ម អ្នកប្រើប្រាស់ អាចរីករាយកម្សាន្ត ស្តាប់តន្ត្រីគ្រប់ពេលវេលា រឺក៏លេងហ្គេមដែលជាចំណង់ចំណូលចិត្ត និងអាចរីករាយ សំណេះសំណាលទៅកាន់មិត្តក្រុមគ្រួសារបានកាន់តែយូរ ដោយមិនខ្វល់រឿងឆាប់អស់ថាមពលថ្ម។

ស្មាតហ្វូន Huawei Y7 Prime ប្រើប្រាស់បន្ទះឈឹប Qualcomm Octa-core, រួមជាមួយនឹងរ៉េមទំហំ (RAM) 3GB និង មានម៉េមូរីផ្ទុកទិន្នន័យក្នុងម៉ាស៊ីន ទំហំ 32GB ព្រមទាំងអាចដាក់បន្ថែមម៉េមូរីកាតបានទំហំ 128GB ត្រង់ទ្រនាប់ជើងស៊ីមទីពីរ ដែលធ្វើឲ្យមានប្រតិបត្តិការលឿនរហ័ស។

Huawei Y7 Prime មានកាមេរ៉ាក្រោយសម្រាប់ថតរូប និងវីដេអូទំហំ 12MP និងមានកាមេរ៉ាមុខ សម្រាប់ សែលហ្វីទំហំ 8MP។ កាមេរ៉ាជំនាន់ថ្មីនៃស្មាតហ្វូន Huawei Y7 Prime មានបំពាក់ Phase Detection Auto Focus (PDAF) ដែលមានសតម្ថភាពចាប់យករូបភាពត្រឹមតែ ០.៣ វិនាទីប៉ុណ្ណោះ ដូច្នេះ ប្រើប្រាស់អាចទទួលបានរូបថតស្រស់ស្អាតនៅពេលផ្តិតយករូបភាព។ ស្មាតហ្វូននេះក៏មាន មុខងារសែលហ្វី ពិសេស “Perfect Selfie” សម្រាប់កែតាមចំណង់ចំណូលចិត្ត (Beauty Mode) ដោយពុំចាំបាច់ប្រើប្រាស់ Apps ផ្សេងៗ សម្រាប់កែប្រែសម្រស់របស់អ្នកទៀតឡើយ។ ម្យ៉ាងវិញទៀត មុខងារ Panorama Selfie អនុញ្ញាតឲ្យ អ្នកផ្តិតយករូបភាពខា្នត wide-angle ខណៈដែលអ្នក និងមិត្តរបស់អ្នក នៅពីមុខ រឺចំកណ្តាល បានយ៉ាងច្បាស់ស្រស់ស្អាត។ ក្រៅពីនេះ Huawei Y7 Prime មានសមត្ថភាព ចាប់យករូបភាពបានយ៉ាងលឿន និងស្រស់ស្អាត បើទោះបីជានៅក្នុងកន្លែងដែលមានពន្លឺទៀតក៏ដោយ ព្រោះវាមាន មុយក្រូម៉ែត្រទំហំ 1.25 μm large pixels។

ជាមួយគ្នានេះដែរ Huawei Y7 Prime ក៏ត្រូវបានក្រុមហ៊ុន ដាក់ឲ្យប្រតិបត្តិការជាមួយ Android 7.0 Nougat និងស្រោបដោយផ្ទៃអ៊ីនធើហ្វិសEMUI5.1ចេញពីប្រអប់តែម្តង។ អ្នកប្រើប្រាស់អាចរីករាយចែករំលែក រូបភាព កាលវិភាគ ឯកសារចម្រុះ តាមរយៈ ការផ្ញើរសារ អ៊ីម៉ែល និង កំណត់ចំណាំ យ៉ាងលឿន។ ជាពិសេស Huawei Y7 Prime មានបំពាក់នូវមុខងារការពារភ្នែក Eyes Care Mode នៅពេលសម្លឹងមើល អេក្រង់ទូរសព្ទយូរ។

គុណសម្បត្តិល្អៗ យ៉ាងសម្បូរបែប របស់ Huawei Y7 Prime ពិតជាអាចបំពេញបាន តាមតម្រូវការប្រើប្រាស់ទូទៅ ប្រចាំថ្ងៃ របស់យើងបានយ៉ាងគាប់ប្រសើរបំផុត៕ ស្មាតហ្វូន Huawei Y7 Prime នឹងមានលក់នៅគ្រប់ហាងលក់ទូរសព្ទ ដែលមានស្លាកសញ្ញា Huawei ហាងដែលមានបុគ្គលិកលក់ Huawei និងហាងដៃគូសហការ ទូទាំងប្រទេសកម្ពុជាជាមួយនឹងតម្លៃត្រឹមតែ 229 ដុល្លារប៉ុណ្ណោះ ហើយមានថែមកាដូពិសេសគឺ Bluetooth Speaker ចំនួន១ និង អាវយឺតមួយ សរុបជាទឹកប្រាក់ ៥០ដុល្លារ។ ក្រៅពីនេះ មានបន្ថែមនូវ ស៊ីមកាតលេខពិសេស ចំនួន១ (One Silver Smart SIM) និង Free កញ្ចប់អ៊ីនធឺណែតគម្រោង Smart Power+ Smart ចំនួន ១២សប្តាហ៍ថែមទៀតផង៕

Huawei Y7 Prime
Huawei Y7 Prime
Huawei Y7 Prime
Huawei Y7 Prime

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]