អង់គ្លេស៖ នេះជារឿងមិននឹកស្មានមិនដល់មួយ ដែលស្ដ្រីមកពីអង់គ្លេសម្នាក់ ត្រូវបានក្រុមគ្រូពេទ្យរកឃើញ contact lenses ចំនួន ២៧ នៅក្នុងភ្នែករបស់គាត់ ដែលពួកវាស្ថិតជាប់នៅក្នុងនេះអស់ពេលជាង ៣៥ឆ្នាំ។

រឿងហេតុដ៏ចម្លែកនេះ ត្រូវបានរកឃើញកាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលអ្នកជំងឺមិនបញ្ចេញឈ្មោះម្នាក់ បានមកកាន់មន្ទីរពេទ្យ Solihull នៅក្បែរទីក្រុង Birmingham ដើម្បីវះកាត់កែវភ្នែក។ អ្វីដែលក្រុមគ្រូពេទ្យភ្ញាក់ផ្អើលនៅពេលដែលធ្វើការឆែកមើល កែវភ្នែករបស់គាត់នោះ គឺពួកគេបានប្រទះឃើញ contact lenses ដែលស្ថិតជាប់គ្នាចំនួន ១៧ នៅក្នុងភ្នែកម្ខាងរបស់គាត់ ហើយក៏រកឃើញចំនួន ១០បន្ថែមទៀតនៅក្នុងកែវភ្នែកដដែលនេះ។ សម្រាប់រឿងមួយនេះ ពិតជាធ្វើឲ្យមនុស្សជាច្រើន ងឿងឆ្ងល់ថា ហេតុអ្វីក៏មនុស្សម្នាក់មានជាប់ contact lenses ចំនួន ២៧ នៅក្នុងកែវភ្នែកជាច្រើនឆ្នាំ បែរជាអាចនៅរស់បាន ដោយគ្មានអ្វីកើតឡើង? ហើយវានៅតែជារឿងដ៏អាថ៌កំបាំងមួយ ដែលគ្មាននរណាអាចឆ្លើយបាន។

contact lenses ដែលរកឃើញ

នេះបើតាមសម្ដីអ្នកជំនាញខាងផ្នែកភ្នែក អ្នកស្រី Rupal Morjaria ដែលកំពុងតែសើុបអង្កេតលើករណីនេះបានឲ្យដឹងថា ពួកគាត់ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ដែលអ្នកជំងឺបែរជាពុំចាប់អារម្មណ៍ពីរឿងមួយនេះ ព្រោះ contact lenses ដ៏ច្រើន និងជាប់គ្នាយ៉ាងស្អិតនេះ អាចបង្កឲ្យមានភាពកកិតយ៉ាងខ្លាំងនៅក្នុងកែវភ្នែក។

អ្នកជំងឺរូបនេះបានប្រាប់អ្នកស្រី Morjaria ថា គាត់ពុំដែលដឹងទេថា contact lenses របស់គាត់បានបាត់ចំនួនប៉ុណ្ណានោះទេ ហើយគាត់យល់ថា អារម្មណ៍ដែលគាត់មិនស្រឡះក្នុងកែវភ្នែក ឬមិនងាយស្រួលទេ គឹបណ្ដាលមកពីភ្នែកស្ងួត និងអាយុកាន់តែច្រើនរបស់គាត់ប៉ុណ្ណោះ​ ហើយគាត់ក៏ភ្ញាក់ផ្អើលមិនស្ទើដែរ ពេលលឺរឿងមួយនេះ។ គាត់បន្ដថា ក្រោយពីរសប្ដាហ៍នៃការវះកាត់នេះ គាត់ពិតជាមានអារម្មណ៍ថា កែវភ្នែកគាត់មានភាពងាយស្រួលជាងមុន។

contact lenses ដែលរកឃើញ

ក៏ដូចជាកាលពីពេលថ្មីៗនេះ អ្នកស្រី Morjaria បានចេញផ្សាយអត្ថបទទាក់ទងនឹង ករណីដ៏ចម្លែកនេះ នៅក្នុងទិន្នានុប្បវត្ដិវេជ្ជសាស្ដ្រអង់គ្លេស និងនៅក្នុងសៀវភៅព្រមាន ហើយដោយសារតែពួកគេបានជឿជាក់តាំងពីដំបូងថា វាជារឿងមិនអាចទៅរួច ដែលមនុស្សម្នាក់អាចរស់នៅជាមួយនឹង contact lenses ជាច្រើនដែលស្អិតជាប់គ្នា នៅក្នុងកែវភ្នែក ដោយមិនមានបង្ហាញរោគសញ្ញាអ្វីនោះ។

«សព្វថ្ងៃនេះ វាពិតជាងាយស្រួលខ្លាំងក្នុងការទិញ contact lenses​ តាមអនឡាញ ដែលអាចធ្វើឲ្យមនុស្សមានភាពខ្ជិលច្រអូសមកធ្វើការ ឆែកមើលភ្នែកជាប្រចាំ» នេះជាសម្ដីអ្នកស្រី Morjaria « អ្នករាល់គ្នាដែលចូលចិត្ដពាក់ contact lenses​ គួរណាមានការប្រុងប្រយ័ត្នខ្ពស់ បើពុំដូច្នោះទេអ្នកនឹងអាចឆ្លងមេរោគ និងអាចបណ្ដាលឲ្យពិការភ្នែកផងដែរ»៕

រូបតំនាង contact lenses

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]