ជាមួយការសហការគ្នាជាងពីរបីខែនេះ មិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែល Polarix និង សែលកាតបានចាប់ដៃគ្នាជាដៃគូរជាផ្លូវការ។ វីដេអូ ក្តីស្រមៃ របស់សែលកាត ដែលផ្តោតសំខាន់លើទីផ្សារយុវវ័យរបស់សែលកាត ដែលអាចចាត់ទុកថាជាការចេញមុខជាសាធារណៈរបស់ក្រុមតន្ត្រី Polarix ។ តាំងពីពេលនោះមក សែលកាត និង Polarix បន្តធ្វើការជាមួយគ្នាលើយុទ្ធនាការ #LightUpKH របស់សែលកាត។  

ក្រុមតន្រ្តីថ្មី POLARIX យុវទូតថ្មីរបស់សែលកាត

“យើងពិតជាចូលចិត្តធ្វើការជាមួយ Juvie Lin និងក្រុមតន្ត្រីរបស់គាត់។ ពួកគាត់ពិតជាមានទេពកោសល្យ ហើយមានអ្នកមានគាំទ្រជាច្រើន។ ពួកគាត់យកចិត្តទុកដាក់និងស្រលាញ់ការងារណាស់ ដែលធ្វើឲ្យក្រុមការងាររបស់យើងងាយស្រួលធ្វើការជាមួយគ្នា។ លើសពីនេះទៅទៀត ពួកគាត់ពូកែធ្វើ អោយអ្នកទស្សនាចាប់អារម្មណ៏និងទទួលបានភាពសប្បាយរីករាយ នោះហើយដែលធ្វើអោយយើងស្រលាញ់ពួកគាត់។ ភាពក្រម៉ិចក្រមើម និងអត្តចរិកល្អរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ទទួលបានជាការស្វាគមន៏ជាគ្រួសារយុវទូតរបស់សែលកាត” ប្រសាសរបស់លោកស្រី Cheryl Gray នាយកផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនងរបស់ សែលកាត។ Juvie Lin បាននិយាយថា “យើង BIG LOVE ធ្វើការជាមួយ សែលកាត។ ពួកគាត់តែងតែធ្វើអ្វីដែលសប្បាយៗ និងគួរអោយចាប់អារម្មណ៏ ហើយបានផ្តល់ឱកាស អោយក្រុមយើងពង្រឹងអាជីពនិងសមត្ថភាព”។

ក្រុមតន្រ្តីថ្មី POLARIX យុវទូតថ្មីរបស់សែលកាត
ក្រុមតន្រ្តីថ្មី POLARIX យុវទូតថ្មីរបស់សែលកាត
ក្រុមតន្រ្តីថ្មី POLARIX យុវទូតថ្មីរបស់សែលកាត
ក្រុមតន្រ្តីថ្មី POLARIX យុវទូតថ្មីរបស់សែលកាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]