អវកាស៖  តើអ្នកធ្លាប់សុបិនចង់ក្លាយជាអវកាសយានិកដែរឬទេ? បើសិនជាសុបិនរបស់អ្នកមិនទាន់ក្លាយជាការពិតទេ  ក្រុមហ៊ុន Google អាចជួយផ្ដល់បទពិសោធន៍ខ្លះៗឲ្យអ្នកបាន។

Google គឺជាក្រុមហ៊ុនមួយដែលតែងតែនាំយកនូវអ្វីថ្មីប្លែកៗចែកជូនទៅដល់មនុស្សជាតិទាំងមូល។ កម្មវិធី Google Street គឺជាកម្មវិធីមួយដែលជួយសម្រួលដល់ការធ្វើដំណើររបស់អ្នក ព្រោះថាកម្មវិធីនេះមានផែនទី អាចប្រាប់ពីទីតាំង និងផ្លូវស្ទើរតែគ្រប់ទីកន្លែងនៅលើផែនដី ។ ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺក្រុមអ្នកជំនាញរបស់ Google Street មួយក្រុម បានបន្ថែមរូបភាពទីតាំងមួយទៀតហើយ ដែលជាទិដ្ឋភាពនៅក្នុងស្ថានីយអវកាស។ ក្នុងនោះគេឃើញទីតាំងមួយចំនួន អាចឲ្យយើងដឹងអំពីការស្នាក់នៅរបស់អវកាសយានិក  ការទទួលទានអាហារ  ការធ្វើលំហាត់ប្រាណនិងការធ្វើការងាររបស់ពួកគេទៀតផង។

រូបភាពដែលថតមកលើផែនដីវិញនៅលើ Google Street
ទិដ្ឋភាពខាងក្រៅបន្ទប់គេងរបស់អវកាសយានិក
ការធ្វើការងាររបស់អវកាសយានិក

អវកាសយានិកម្នាក់ដែលមានឈ្មោះថា Thomas Pequet បានចំណាយរយៈពេលអស់ជិត៦ខែដើម្បីថតយកទិដ្ឋភាពជាលក្ខណៈ ៣៦០ដឺក្រេដែលអាចឲ្យយើងមើលបានគ្រប់ជ្រុងនៅលើរូបថត។ វាមិនមែនជារឿងងាយស្រួលទេក្នុងការថតរូបភាពលក្ខណៈ៣៦០ដឺក្រេនៅកន្លែងដែលគ្មានទំនាញផែនដី ព្រោះបើខុសឆ្គងតែបន្តិចគឺរូបភាពនោះនឹងមានលក្ខណៈព្រិល។  ក្នុងពេលដែលអ្នកចូលទៅមើលទិដ្ឋភាពនៅក្នុងស្ថានីយអវកាសតាមរយៈ Google Street អ្នកនឹងទទួលបានព័ត៌មានអំពីបន្ទប់ដែលអ្នកកំពុងតែស្ថិតនៅរួមជាមួយ នឹងព័ត៌មាននៃឧបករណ៍ប្រើប្រាស់មួយចំនួន នៅលើយានអវកាសផងដែរ ដោយអ្នកគ្រាន់តែចុចទៅលើប៊ូតុងនៅលើរូបនោះ។ 

លោក Thomas Pequet អ្នកដែលថតរូបភាពលក្ខណៈ៣៦០នៅលើនាវាអវកាស
ទិដ្ឋភាពនៅលើនាវាអវកាសដែលមាននៅលើ Google Street

ការសហការគ្នារវាង Google និង Nasa លើកនេះបានផ្ដល់បទពិសោធន៍យ៉ាងធំជូនទៅដល់មនុស្សស្ទើរតែគ្រប់រូបនៅលើពិភពលោក ឲ្យបានស្គាល់អំពីជីវិតរស់នៅរបស់អវកាសយានិក  ទេសភាព  និងសម្ភារៈសំខាន់ៗនៅលើយានអវកាស។ ហើយអ្វីពិសេសគឺរូបភាពដែលដាក់់នៅលើ Google Street នេះលើសពីរូបភាពធម្មតាព្រោះថាអ្នកនឹងអាចផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយទៀតបានតាមចិត្តខ្លួនឯងទៀតផង៕

ទីស្នាក់ការកណ្ដាលរបស់ NASA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]