ខេត្ត​ត្បូងឃ្មុំ ៖ ហេតុតែ​ស្រលាញ់​លើ​ក្មេង​ស្រី​ជា​អនីតិជន ទើបតែ​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ បៀ​ន យ៉ុ​ន អាយុ​២៥​ឆ្នាំ នៅ​ភូមិ​លោ ឃុំ​កំ​ពាន់ ស្រុក​មេមត់ ត្រូវ​បាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រួម​ភេទ​លើ​អនីតិជន ។ ជាមួយ​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅ​តាម​ច្បាប់ ។

អធិការ​នគរបាល​ស្រុក​មេមត់ លោក​វរសេនីយ៍ទោ ហុង គឹ​ម​ហឿ​ន ប្រាប់​ឲ្យ​ដឹង​ថា ៖ ក្រោយ​ពី​បាន​ទ​ទួល​បណ្តឹង​ពី​បុរស​វ័យ​៤៩​ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​មេមត់ ដោយ​បាន​ប្តឹង​ពី​ឈ្មោះ យ៉ុ​ន ខាងលើ​នេះ កាលពី​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​១៦ ខែកក្កដា​កន្លង​ទៅ ត្រង់​ចំនុច​ចំការ​កៅស៊ូ​របស់​ឈ្មោះ នី​ម ភេទ​ប្រុស ក្នុងភូមិ​លោ ឃុំ​កំ​ពាន់ ជនសង្ស័យ​បាន​លួងលោម​កូនស្រី​របស់​គាត់​រួម​ភេទ​នៅ​លើ​រោង​ចាំចំការ រហូត​ដល់​ទៅ​បាន​សម្រេច ។

អធិការ​នគរបាល​ស្រុក​មេមត់ បន្ត​ថា ក្រោយ​ពី​ទទួល​បាន​នូវ​បណ្តឹង​នេះ រូប​លោក​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក បាន​កោះហៅ​ជន​នេះ​មក​សួរនាំ នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​មេមត់ ហើយ​ក៏​បាន​ឆ្លើយ​សារភាព ពី​ហេតុ​ការ​ណ៏​ដែល​បាន​កើតឡើង​ពិតមែន ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ជនសង្ស័យ​ឈ្មោះ បៀ​ន យ៉ុ​ន ឆ្លើយ​ថា រូបគេ​ធ្លាប់​បាន​ចេញពីផ្ទះ​ទៅ​ស៊ី​ឈ្មួ​ល​ដក​ដំឡូង​ឲ្យ​គេ​នៅ​ឃុំ​រំចេក ក៏​បាន​ស្គាល់​ជន​រង​គ្រោះ ថែម​ទាំង​បាន​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ណាត់ជួប​គ្នា​ត្រង់​ថ្នល់​ចិន ដោយ​បាន​ឌុ​ប​គ្នា​មក​កាន់​ត្រង់​ចំការ​ម្រេច​របស់​គេ​មួយ​កន្លែង ថែម​ទាំង​បាន​រួម​ភេទ​ជាមួយ​គ្នា​ថែម​ទៀត​ផង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]