បញ្ហាសត្វល្អិត និងប៉ារ៉ាសិត ក្នុងរាងកាយ សព្វថ្ងៃនេះ សឹងតែជាបញ្ហាមួយទូទៅ ទៅហើយ។ ដោយហេតុនេះ ទើបបានជាយើងនឹងលើកឡើងនូវរោគសញ្ញាជាច្រើន ដែលរាងកាយព្យាយាមប្រាប់អ្នកថា ចំនួនប៉ារ៉ាសិត កំពុងតែកើនឡើងក្នុងខ្លួនរបស់អ្នក។

ចង់ដឹងថាមានរោគសញ្ញាបែបណាខ្លះនោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ! 

នេះជារោគសញ្ញាទូទៅ ដែលបង្ហាញថាអ្នកកំពុងមានសត្វល្អិត និងប៉ារ៉ាសិតក្នុងរាងកាយច្រើន

# រោគសញ្ញាទូទៅ ៖

• មានបញ្ហារំលាយអាហារញឹកញាប់។

• សន្លាក់ប្រែជារឹង និងឈឺ។

• មានបញ្ហាស្បែក ដូចជា ឡើងមុន កើតដំបៅ កន្ទួល រមាស់ រលាក -ល-។

• រមាស់ពេញខ្លួន ជាពិសេស បរិវេណច្រមុះ មាត់ និងរន្ធគូទ។

• បញ្ហាមករដូវ មិនប្រក្រតី សម្រាប់ស្រ្តី និងបញ្ហាផលិតមេជីវិតមិនប្រក្រតី សម្រាប់បុរស។

• មានបញ្ហាពាក់ព័ន្ធ នឹងការចងចាំ។

• គ្មានកម្លាំងកំហែងជាប្រចាំ។

• ហៀរទឹកមាត់ច្រើន នៅពេលគេង។

• មានបញ្ហាក្នុងការដកដង្ហើម។

• មិនមានចំណង់ទទួលទានអាហារ។

• មានអារម្មណ៍បាក់ស្បាត និងភ័យស្លន់ស្លោញឹកញាប់។

• កង្វះជាតិដែក ឬខ្វះគ្រាប់ឈាម។

• មានបញ្ហាអាឡែហ្ស៊ី ជាពិសេសជាមួយអាហារ។

• ឃ្លានខុសពេល តែញ៉ាំមិនចូល។

• ជួនកាលបែរជាឃ្លានរបស់ផ្អែមទៅវិញ។

• មានឈាមតាមអញ្ចាញធ្មេញ។

• មានអារម្មណ៍ផ្លាស់ប្តូរច្រើន ស្មុគ្រស្មាញ ធ្លាក់ទឹកចិត្ត ដេកក៏មិនលក់ ឆាប់ខឹង រហូតគិតចង់ធ្វើអត្តឃាតម្តងៗ។

• ឈឺក្បាល ញឹកញាប់។ 

បញ្ហាសត្វល្អិត និងប៉ារ៉ាសិត ក្នុងរាងកាយ សព្វថ្ងៃនេះ សឹងតែជាបញ្ហាមួយទូទៅ ទៅហើយ

# អាហារមួយចំនួន ដែលជួយកម្ចាត់ប៉ារ៉ាសិតចេញពីរាងកាយ ៖

១. រមៀត ៖ មិនត្រឹមតែជួយប្រឆាំងនឹងការរលាក និងការពារជំងឺមហារីក ប៉ុណ្ណោះទេ វាថែមទាំងប្រឆាំងនឹងមេរោគប៉ារ៉ាសិតថែមទៀត។ ងាយៗគ្រាន់តែលាយម្សៅរមៀត ជាមួយប្រេងដូង និងម្រេចបន្តិច ទុកទទួលទានជាការស្រេច។

២. គ្រាប់ល្ហុង ៖ អ្នកប្រហែលជាមិនដឹងទេថា គ្រាប់ល្ហុងមានសមត្ថភាពអាច សម្លាប់ព្រូន និងប៉ារ៉ាសិតក្នុងរាងកាយមនុស្សបាន។ ងាយៗដោយគ្រាន់តែអ្នក យកគ្រាប់ពីផ្លែល្ហុងមានទំហំតូចល្មមមួយ កិនជាមួយប្រេងដូង ១ ស្លាបព្រាបាយ និងខ្ទិះដូងមួយពែង ឲ្យម៉ដ្ឋចូលគ្នា ទុកទទួលទានជាការស្រេច។

៣. គ្រាប់ល្ពៅ ៖ គ្រាប់របស់ល្ពៅ មានផ្ទុកជាតិខ្លាញ់ល្អ បែបធម្មជាតិ ដែលអាចសម្លាប់ពងប៉ារ៉ាសិត និងព្រូន ព្រមទាំងសត្វល្អិតដទៃ ឲ្យធ្លាក់មកតាមពោះវៀនធំទាំងអស់។ ងាយៗ ដោយគ្រាន់តែអ្នកកិនគ្រាប់ល្ពៅឆៅកន្លះពែង ឲ្យម៉ដ្ឋ រួចទុកយកទៅរោយលើអាហារ ដើម្បីបរិភោគជាការស្រេច។

៤. ខ្ញី ៖ ខ្ញីអាចបំបាត់អាការក្អួតចង្អោរ ខ្យល់ក្នុងក្រពះ អាស៊ីតក្នុងក្រពះ និងជួយសម្លាប់ប៉ារ៉ាសិត ព្រមទាំងការពារការឆ្លងមេរោគថែមទៀត។ ហេតុនេះ គួរទទួលទានអាហារដែលមានខ្ញីស្រស់ ឲ្យបានញឹកញាប់ទើបជាការប្រសើរ។

៥. ខ្ទឹមស ស្រស់ ៖ ខ្ទឹមស ស្រស់ ជាភ្នាក់ងារសម្លាប់សត្វល្អិត និងប៉ារ៉ាសិត នាំមុខគេ។ វាអាចកម្ចាត់មេរោគផ្សិតបានជាង ៦០ ប្រភេទ បាក់តេរីជាង ២០ ប្រភេទ និងវីរុសជាច្រើនប្រភេទផ្សេងទៀត៕ 

អ្នកអាចកម្ចាត់ ប៉ារ៉ាសិតពីរាងកាយ បានតាមអាហារមួយចំនួននេះ ឬអាចទៅពិគ្រោះជាមួយគ្រូពេទ្យក៏បាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]