បរទេស៖ ខែ្សបម្រើរបស់ក្រុម Tottenham Hotspur កីឡាករ Dele Alli គឺជាកីឡាករដែលមានតម្លៃថៃ្លជាងគេបំផុត បើគិតត្រឹមកីឡាករដែលមានអាយុក្រោម២១ឆ្នាំ ស្របពេលដែលខែ្សប្រយុទ្ធកំពុងល្បីរបស់ Monaco កីឡាករ Mbbappe ស្ថិតនៅចំណាត់ថ្នាក់លេខ២។

បើយោងតាម គេហទំព័រ Soccerex ខែ្សបម្រើវ័យក្មេងជម្រើសជាតិអង់គ្លេសនេះ ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃដល់ទៅ ៧៣.៦លានផោន (៩៥.៥លានដុល្លារ) ចំនែក Mbappe ដែលជាមុខសញ្ញាតាមទិញរបស់ Real Madrid និងBarcelona មានតម្លៃខ្លួន ៥៥លានផោន (៧១លានដុល្លារ) ស្របពេលមិត្តរួមជាតិ Ousmane Dembele បច្ចុប្បន្នកំពុងលេងនៅ Dortmund មានតម្លៃខ្លួន៥៤,៣លានផោន (៧០លានដុល្លារ)។

គួរបញ្ជាក់ថា ការចាត់ថ្នាក់នេះ គឺវាយតម្លៃទៅលើអាយុ, តួនាទី, ក្លិបកំពុងលេងបច្ចុប្បន្ន, រយៈពេលនៃកុងត្រាជាមួយក្លិប, ការលេងឲ្យក្រុមជម្រើសជាតិ, តិកនិកនៃការលេង, ការស៊ុតបញ្ចូលទី និងព័ត៌មានផ្ទាល់ខ្លួនរបស់កីឡាករដែលចេញពីប្រភពមួយចំនួន៕  

Dele Alli ជាកីឡាករក្រោមអាយុ២១ឆ្នាំ មានតម្លៃថៃ្លជាងគេ
Mbappe​ ស្ថិតនៅលេខ២
Ousmane Dembele ស្ថិតនៅលេខ៣
កីឡាករទាំង២០ ដែលមានតម្លៃថ្លៃជាងគេបំផុត ក្រោមអាយុ២១ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]