វៀតណាម៖  នារីជាប្រពន្ធវ័យក្មេង និងស្រស់ស្អាតជនជាតិវៀតណាមម្នាក់ ផ្ទុះកំហឹងខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីតាមទាន់ប្តីរបស់ខ្លួន កំពុងតែក្រេបទឹកឃ្មុំជាមួយនឹងស្រីថ្មី ក្នុងបន្ទប់សណ្ឋាគារ រហូតកើតជាជម្លោះនឹកស្មានមិនដល់។

បើយោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល បានឲ្យដឹងថា នារីជាប្រពន្ធមានឈ្មោះថា Ly Chanel អាយុ២៣ឆ្នាំ មានស្វាមីដ៏ស្រស់សង្ហាឈ្មោះ Chien Keo អាយុ២៤ឆ្នាំ។ នារីជាប្រពន្ធបាននិយាយថា នាងមានការសង្ស័យប្តីរបស់នាង អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ដោយសារប្តីរបស់នាង ហាក់មានចរិតផ្លាស់ប្តូរ និងតែងតែដើរចោលផ្ទះ ទុកនាងចោល ដោយមិនសូវខ្វល់ខ្វាយដូចពីមុនឡើយ ខណៈរូបនាងក៏កំពុងតែមានផ្ទៃពោះ ដែលនឹងត្រូវសម្រាលនៅចុងឆ្នាំនេះថែមទៀត។

ការសង្ស័យបានធ្វើឲ្យនាង តាមស៊ើបប្តីជាប់ ទីបំផុតដឹងថាប្តីរបស់នាង បានលួចទាក់ទងមានស្រីថ្មី។  កាលពីរសៀលថ្ងៃអង្គារ ទី១៨ កក្កដា ឆ្នាំ២០១៧កន្លងទៅនេះនាងបានតាមទាន់ពួកគេទាំងពីរ កំពុងល្អូកល្អើនឡើងឋានសួគ៌ ក្នុងបន្ទប់សណ្ឋាគារជាមួយគ្នា ក្នុងខេត្ត Thai Nguyen ភាគខាងជើងប្រទេសវៀតណាម ទើបនាងជាប្រពន្ធអត់ទ្រាំមិនបាន នាំមិត្តភក្តិ៤នាក់ សម្រុកទៅដល់ទីនោះ ឈ្លោះរករឿងនិងថែមទាំងនាំគ្នាវ៉ៃសម្រាតសម្លៀកបំពាក់នារីជាស្រីកំណាន់របស់ប្តី  ហើយមិនត្រឹមប៉ុណ្ណោះថែមទាំងយកម្ទេសជាច្រើន ចាប់ញាត់ចូល ប្រដាប់ភេទនារីរងគ្រោះជាស្រីកំណាន់ បណ្តាលឲ្យរងការឈឺចាប់ ក្តៅរោលរាលយ៉ាងខ្លាំង។ រូបភាពទិដ្ឋភាពពេលនោះ ត្រូវបានគេបង្ហោះចែកចាយលើអ៊ីនធើណែតទៀតផង ខណៈបច្ចុប្បន្នកំពុងតែក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយលើអ៊ីនធើណែត។

នារីជាប្រពន្ធមានឈ្មោះថា Ly Chanel អាយុ២៣ឆ្នាំ មានស្វាមីដ៏ស្រស់សង្ហាឈ្មោះ Chien Keo អាយុ២៤ឆ្នាំ

នារីជាប្រពន្ធ នាងមានផ្ទៃពោះកូនប្រុស៣ខែ  បាននិយាយថា នាងពិតជាឈឺចាប់ខ្លាំងណាស់ នៅពេលមានជនទីបីចូលមកជ្រៀតជ្រែក និងបំបែកបំបាក់គ្រួសាររបស់នាងយ៉ាងដូច្នេះ។  នាងថា នឹងមានមនុស្សជាច្រើនស្អប់នាងនៅពេលនេះ ប៉ុន្តែនាងចង់ប្រាប់ថា សម្រាប់ជីវិតគ្រួសារទៅជាបែបនេះទៅហើយនោះ គ្មាននរណាម្នាក់ដែលអាចទទួលយកបានឡើយ មិនថាតែនាងឬគេទេ។

ទាក់ទងនឹងករណីខាងលើនេះដែរ ខាងសមត្ថកិច្ចបានលើកឡើងថា ពុំមានទទួលបានពាក្យបណ្តឹងណាមួយ ដែលត្រូវបានធ្វើឡើងពី សំណាក់ជនរងគ្រោះ (ស្រីកំណាន់) ឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណា  ខាងព្រះរាជអាជ្ញានិយាយថា នាង Ly Chanel ជាជនដៃដល់ អាចនឹងត្រូវរងការពិន័យ ប្រសិនបើរកឃើញថា នាងពិតជាមានកំហុស។

ជាមួយគ្នានេះដែរ លោក Giang Hong Thanh  ជាមេធាវីម្នាក់បានលើកឡើងថា  ភាគីខាងប្រពន្ធ  ធ្វើបែបនេះ ដោយសារទទួលរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ដែលអ្នកដទៃមកបំបែកបំបាក់ ឬបំផ្លាញគ្រួសាររបស់នាង។

ទោះបីជាយ៉ាងណា ការធ្វើសកម្មភាពជ្រុលហួសហេតុបែបនេះ បង្កឲ្យប៉ះពាល់កេរ្តិ៍ខ្មាសអ្នកដៃ ហើយថតបង្ហោះចែកចាយនៅលើបណ្តាញសង្គមយ៉ាងដូច្នេះ វាគឺជាការបង្ហាញពីភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរទៅលើជនរងគ្រោះ ដែលជនបង្កអាចនឹងត្រូវទទួលទោស យោងតាមមាត្រា ១០៤ នៃក្រមព្រហ្មទណ្ឌ៕

នារីជាប្រពន្ធបាននិយាយថា នាងមានការសង្ស័យទៅលើប្តីរបស់នាង អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ដោយសារតែប្តីរបស់នាង ហាក់មានចរិតផ្លាស់ប្តូរ និងតែងតែដើរចោលផ្ទះ ទុកនាងចោល ដោយមិនសូវខ្វល់ខ្វាយដូចពីមុនឡើយ ខណៈរូបនាងក៏កំពុងតែមានផ្ទៃពោះ ដែលនឹងត្រូវសម្រាលនៅចុងឆ្នាំនេះថែមទៀត
ការសង្ស័យមួយនេះ បានធ្វើឲ្យនាង តាមស៊ើបពីប្តីជាប់ ទីបំផុតដឹងថាប្តីរបស់នាង បានលួចទាក់ទងមានស្រីថ្មី
Ly នាងមានទម្ងន់កូនប្រុស៣ខែ បាននិយាយថា នាងពិតជាឈឺចាប់ខ្លាំងណាស់ នៅពេលដែលមានជនទីបីបែបនេះ ចូលមកជ្រៀតជ្រែកបំបែកបំបាក់គ្រួសាររបស់នាងយ៉ាងដូច្នេះ
នាងថា នឹងមានមនុស្សជាច្រើនស្អប់នាងនៅពេលនេះ ប៉ុន្តែនាងចង់ប្រាប់ថា សម្រាប់ជីវិតគ្រួសារទៅជាបែបនេះទៅហើយនោះ គ្មាននរណាម្នាក់ដែលអាចទទួលយកបានឡើយ មិនថាតែនាងឬគេទេ
នារីរងគ្រោះ ដែលត្រូវបាននាងប្រពន្ធដើម និងគ្នីគ្នា វ៉ៃសម្រាតខោអាវ និងញាត់ម្ទេសចូលក្នុងប្រដាប់ភេទ
នារីរងគ្រោះ ដែលត្រូវបាននាងប្រពន្ធដើម និងគ្នីគ្នា វ៉ៃសម្រាតខោអាវ និងញាត់ម្ទេសចូលក្នុងប្រដាប់ភេទ
នារីរងគ្រោះ ដែលត្រូវបាននាងប្រពន្ធដើម និងគ្នីគ្នា វ៉ៃសម្រាតខោអាវ និងញាត់ម្ទេសចូលក្នុងប្រដាប់ភេទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]