រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ បើករថយន្ត​ទាំង​ស្រវឹង​ធ្លាក់​ភ្នែក បោះពួយ​លឿន​ពេល​រេ​ចង្កូត​ទៅ​បុក​ចូល​កន្លែង​លក់​ផ្កា និង​ដើមឈើ បណ្តាល​ឲ្យ​បុក​បាក់​ដើម​ផ្កា​តូច​ៗ​ជា​ច្រើន​ផើង​ហើយ ជ្រុល​ទៅ​បុក​ដើមឈើ​ធំ​ៗ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​ជា​ច្រើន​ដើម​ទៀត បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ប៉ះ​ជើងទ្រ​មេឃ ចំណែក​នារី​ជា​អ្នកបើកបរ​រង​របួសស្រាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់​កន្លែង​លក់​ដើម​ផ្កា​ដែល​នៅ​ទល់មុខ​ផ្ទះ​លោក ជា សុភា​រ៉ា តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១AL-៨៦២៥ បើកបរ​ដោយ​នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ មិន​ស្គាល់ឈ្មោះ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ បើកបរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ បោះពួយ​យ៉ាង​លឿន​ដូច​ហោះ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក​រះ​ដើមឈើ និង​ដើម​ផ្កា​តូច​ៗ ដែល​គេ​ដាក់​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​អស់​ជា​ច្រើន​ផើង ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​ដើមឈើ​ធំ​ៗ ដូច​ជាដើម​ល្មើ​មួយ​ដើម បណ្តាល​ដាច់​ជា​ពីរ​កំណាត់ ហើយ​រថយន្ត​ហោះ​ផ្លោង​ទៅ​បុក​នឹង​ដើមឈើ​បេង​មួយ​ដើម និង​បុក​បាក់​ដើម​ស្វាយ​៤​ទៅ​៥​ដើម​ទៀត ទើប​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ ។ ភ្លាម​ៗ​នោះ​ឃើញ​នារី​វ័យក្មេង​ជា​អ្នក​បើករថយន្ត​បាន​លូន​ចេញពី​ក្នុង​រថយន្ត​រង​របួស​រលាត់​ដៃជើង​តិចតួច​បាន​ស្រែកយំ​រក​ទូរស័ព្ទ​ដៃ​អត់​ឃើញ ។

បើក​តាម​សម្តី​ពី​អ្នកលក់​ដើម​ផ្កា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដើម​ដែល​ខូចខាត​ខាងលើ​នោះ បើ​គិត​ជា​តម្លៃ​ទឹកប្រាក់​អស់​ជាង​៧០០០​ដុល្លារ សុទ្ធ​សឹង​ជាដើម​ឈើ​មាន​តម្លៃ​ថ្លៃ​ៗ គ្រាន់តែ​ដើម​ល្មើ​មួយ​ដើម​មាន​តម្លៃ​ជាង​១០០០​ដុល្លារ​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ នារី​ដែល​ជា​អ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​ទៅ​ផ្ទះ​បាត់​ទៅ ដោយឡែក​រថយន្ត​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ បើករថយន្ត​ទាំង​ស្រវឹង​ធ្លាក់​ភ្នែក បោះពួយ​លឿន​ពេល​រេ​ចង្កូត​ទៅ​បុក​ចូល​កន្លែង​លក់​ផ្កា និង​ដើមឈើ
រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១AL-៨៦២៥ បើកបរ​ដោយ​នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ មិន​ស្គាល់ឈ្មោះ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]