ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងនាព្រឹកថ្ងៃទី​២១ កក្កដា ​​ពាក់ព័ន្ធ​ករណី​​​រូប​សំណាក២ គឺរូប​​ព្រះនាង​គង់​ស៊ី​អ៊ីម និងរូប​តា​កំប៉ោង ដែល​​ត្រូវបាន​​​​ផ្ទុះ​ការ​ររិះគន់ពីមហា​ជន​យ៉ាង​ខ្លាំង ខណៈដែល​ឃើញ​​កម្មករ​កំពុងសាង​សង់ព្រះវិហារ​ត្រង់ចង្កេះ​ភ្នំសំ​ពៅ ដើម្បី​​​ដាក់​តម្កល់​រូបទាំង២​នេះ ត្រូវ​​​បាន​​ប្រភព​ឱ្យ​កោះ​​សន្តិភាព​​​ដឹង​ថា​​ ខាង​ក្រសួង​ធម្មការ និងសាសនា បានបញ្ជា​​​ឱ្យខាង​មន្ទីរ​ធម្ម​ការ និង​សាសនា​ខេត្ត​​ត្រូវ​​ចុះ​​ទៅ​​ពិនិត្យ​​នៅ​ទីតាំងកំពុងសាងសង់​​នោះ​​ជា​បន្ទាន់ កាលពី​រសៀលថ្ងៃទី​២០ កក្កដា ។

សេចក្តីរាយការណ៍បន្តថា ការចុះទៅ​ពិនិត្យរួចហើយ ត្រូវបាន​មន្ទីរ​ធម្មការនិងសាសនាខេត្ត​ ​ឱ្យ​ក្រុមកម្មករទាំង​​​នោះបញ្ឈប់​​ការ​​សាង​សង់​​​សិន ។ ​ទោះ​បី​ជាយ៉ាងណា កោះសន្តិភាព​​នៅមិនទាន់​មាន​ប្រភព​​​ច្បាស់​ណា​មួយ​ថា តើ​​​មានចំណាត់​ការ​បែបណា​​បន្ត​ទៀត​នោះ​​​ទេ ។

គួររំលឹកថា មានការ​លើក​ឡើង និង​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់ ខណៈ​ដែល​ពួក​គាត់​បាន​អញ្ជើញ​ទៅ​ទស្សនាចរ​កម្សាន្ត​ទៅ​កាន់​ភ្នំ​សំពៅ ដែល​ស្ថិត​ក្នុង​ទឹកដី​ខេត្តបាត់ដំបង បាន​ប្រទះ​ឃើញ​នៅ​ត្រង់​ចង្កេះភ្នំ​មួយ​កន្លែង (​ពាក់​កណ្តាល​ផ្លូវ​ឡើង​លើ​ភ្នំ​) មាន​កម្មករ​កំពុង​សាងសង់​ព្រះ​វិហារ សម្រាប់​ដាក់​តាំង​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម និង​រូប​តា​កំប៉ោង ដែល​នេះ​មិនមែន​ជា​រូបតំណាង​ព្រះពុទ្ធ​សាសនា​ខ្មែរ​យើង​ទេ ជា​រូបតំណាង​សាសនា​របស់​បរទេស​នោះ ។

ជាក់ស្តែង ការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​នេះ គឺ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា នេះ បន្ទាប់​ពី​ពួក​គាត់​បានឃើញ​រូបសំណាក​២​ធំ​ៗ (​រូប​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម និង​រូប​តា​កំប៉ោង​) ដែល​គេ​បម្រុង​រៀប​ដាក់​តម្កល់​សម្រាប់​គោរព​បូជា​នៅ​កន្លែង​សាងសង់​នោះ ។ ពួក​គាត់​ជា​ភ្ញៀវ​ទេសចរ​បាន​សុំ​ទាមទារ​ថា គួរតែ​ដក​រូប​ទាំង​២​នេះ​ចេញ​វិញ ព្រោះ​មិនមែន​ជា​រូប​ព្រះពុទ្ធ​សាសនា​ខ្មែរ​យើង​ទេ ។ គាត់​បន្ត​ថា គួរ​ណាស់​តែ​យក​រូបសំណាក​ព្រះពុទ្ធ​រូប​មក​ដាក់ ដើម្បី​ពេល​ធ្វើ​ដំណើរ​ចេញ​-​ចូល សុំ​សេចក្តីសុខ​វិញ​ទៅ ។ ដូច្នេះ សូម​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ គួរតែ​ចុះ​ពិនិត្យ​ជា​បន្ទាន់​នៅ​ក្នុង​ទីតាំង​ដែល​គេ​កំពុង​សាងសង់​នេះ​ផង ។

ទាក់ទិន​នឹង​រូបសំណាក​ព្រះ​នាង​គង់ ស៊ី​អ៊ី​ម និង​រូប​តា​កំប៉ោង​ខាងលើ​នេះ ត្រូវ​បាន​ព្រះសង្ឃ​រួម​ទាំង​អ្នកស្រុក ឱ្យ​កោះសន្តិភាព​ដឹង​ថា ការ​ពិត​រូបសំណាក​ទាំង​២​នេះ​គឺ​មាន​ប្រវត្តិ​ដោយ​ដំបូង​គេ​នោះ បាន​ដឹក​រូប​នេះ​មក​ពី​ខេត្តព្រះវិហារ មក​ដាក់​លើ​ភ្នំ​គូ​លែង តែ​ត្រូវ​គេ​មិន​អនុញ្ញាត ក៏​បន្ត​មក​ដាក់​នៅ​លើ​ភ្នំ​សំពៅ​នេះ ដែល​មាន​រយៈពេល​យូរណាស់​មក​ហើយ ។ ក្រោយមក ចេះ​តែ​មាន​ព្រះសង្ឃ​ដែល​គង់​លើ​ភ្នំ​សំពៅ ចេះ​តែ​អាពាធ​(​ឈឺ​)​ទើប​ព្រះ​អង្គ​សម្រេច​ដក​រូប​ទាំង​២​នេះ​ចេញ​ពីលើ​ភ្នំ​សំពៅ​វិញ ដោយសារ​ជំនឿ ។

គាត់​បន្ត​ថា កាល​ណោះ ពេល​ដក​រូប​ទាំង​២​ចេញ គឺ​បាន​ប្រើប្រាស់​រថយន្ត​មួយ​គ្រឿង​ដឹក លុះ​ពេល​ជិះ​ចុះ​លើ​ភ្នំ​សំពៅ ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់ ក៏​ដួល​រូបសំណាក​២​នេះ​នៅ​ត្រង់​ចំណុច​ចង្កេះភ្នំ ។ ពេល​នោះ ក៏​មាន​ជំនឿ​ខាង​រូបសំណាក​ទាំង​២​នេះ​ថា សុំ​ឱ្យ​ដាក់​នៅ​ទី​នេះ​តែ​ម្តង ។ ដោយហេតុ​ដូច្នេះ ខាង​អ្នក​កសាង​បាន​ធ្វើការ​ស្នើ​សុំ​ទៅ​ខាង​លោក​អភិបាលស្រុក​បាណ​ន់​រួច ទើប​មានការ​សាងសង់​នេះ​ឡើង ខណៈ​ដែល​ខាង​មន្ត្រី​ទេសចរណ៍​និង​មន្ត្រី​ប៉ូលិស អត់​បានដឹង​រឿង​នេះ​ទេ ។

សេចក្តីរាយការណ៍ឱ្យដឹងនាព្រឹកថ្ងៃទី​២១ កក្កដា ​​ពាក់ព័ន្ធ​ករណី​​​រូប​សំណាក២ គឺរូប​​ព្រះនាង​គង់​ស៊ី​អ៊ីម និងរូប​តា​កំប៉ោង ដែល​​ត្រូវបាន​​​​ផ្ទុះ​ការ​ររិះគន់ពីមហា​ជន​យ៉ាង​ខ្លាំង
ខណៈដែល​ឃើញ​​កម្មករ​កំពុងសាង​សង់ព្រះវិហារ​ត្រង់ចង្កេះ​ភ្នំសំ​ពៅ ដើម្បី​​​ដាក់​តម្កល់​រូបទាំង២​នេះ ត្រូវ​​​បាន​​ប្រភព​ឱ្យ​កោះ​​សន្តិភាព​​​ដឹង​ថា​​ ខាង​ក្រសួង​ធម្មការ និងសាសនា បានបញ្ជា​​​ឱ្យខាង​មន្ទីរ​ធម្ម​ការ និង​សាសនា​ខេត្ត​​ត្រូវ​​ចុះ​​ទៅ​​ពិនិត្យ​​នៅ​ទីតាំងកំពុងសាងសង់​​នោះ​​ជា​បន្ទាន់ កាលពី​រសៀលថ្ងៃទី​២០ កក្កដា
ការចុះទៅ​ពិនិត្យរួចហើយ ត្រូវបាន​មន្ទីរ​ធម្មការនិងសាសនាខេត្ត​ ​ឱ្យ​ក្រុមកម្មករទាំង​​​នោះបញ្ឈប់​​ការ​​សាង​សង់​​​សិន ។ ​ទោះ​បី​ជាយ៉ាងណា កោះសន្តិភាព​​នៅមិនទាន់​មាន​ប្រភព​​​ច្បាស់​ណា​មួយ​ថា តើ​​​មានចំណាត់​ការ​បែបណា​​បន្ត​ទៀត​នោះ​​​ទេ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]