ត្រសក់ គឺជាអាហារដ៏ពេញនិយម របស់មនុស្សជុំវិញពិភពលោក ជាពិសេស ខ្មែរយើងតែម្តង។ ត្រសក់សំបូរទៅដោយសារធាតុអេឡិចត្រូលីត ជាតិទឹក និងសារធាតុចិញ្ចឹមច្រើនលើសលុប ហេតុនេះ វាក៏មានអត្ថប្រយោជន៍ដល់សុខភាពមិនណយដែរ។

ចង់ដឹងថា ត្រសក់ជួយដល់សុខភាព និងរាងកាយ បានច្រើនយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ! 

ត្រសក់សំបូរជាតិរ៉ែ ដូចជា Silicon ម៉ាញេស្យូម និងប៉ូតាស្យូម ដែលជួយដល់សុខភាព និងមុខងាររាងកាយបានយ៉ាងច្រើន

១. សំបូរជាតិរ៉ែ ៖ ត្រសក់សំបូរជាតិរ៉ែ ដូចជា Silicon ម៉ាញេស្យូម និងប៉ូតាស្យូម ដែលជួយដល់សុខភាព និងមុខងាររាងកាយបានយ៉ាងច្រើន។

២. កម្ចាត់ជាតិពុល ៖ ដោយសារតែត្រសក់ មានជាតិទឹកច្រើន ទើបវាអាចកម្ចាត់ជាតិពុលចេញពីរាងកាយបាន ជាពិសេសវាជួយដល់អ្នកកើតគ្រួសតម្រងនោមថែមទៀត។

៣. ប្រឆាំងនឹងជំងឺទឹកនោមផ្អែម គ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយកូឡេស្តេរ៉ូល ៖ កម្រិតម៉ាញេស្យូម ប៉ូតាស្យូម និងជាតិសរសៃខ្ពស់ អាចជួយសម្រួលដល់លំហូរឈាម និងជួយរាងកាយផលិតអាំងស៊ុយលីនបានប្រក្រតី។

៤. វីតាមីន ៖ ត្រសក់សំបូរទៅដោយវីតាមីន A B និង C ដែលរាងកាយត្រូវការជាចាំបាច់ ដើម្បីបង្កើនថាមពល និងពង្រឹងប្រព័ន្ធភាពស៊ាំ។

៥. ផ្តល់សំណើមដល់រាងកាយ ៖ ត្រសក់អាចជួយផ្តល់សំណើមស្បែក និងរាងកាយទាំងមូល ដោយសារ ៩០% នៃត្រសក់គឺជាជាតិទឹក។

៦. ប្រឆាំងនឹងមហារីក ៖ ត្រសក់មានផ្ទុកសារធាតុ pinoresinol lariciresinol និង secoisolariciresinol ខ្ពស់ ដែលអាចការពារជំងឺមហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកក្រពេញអូវែបាន។

ត្រសក់មានផ្ទុកសារធាតុ pinoresinol lariciresinol និង secoisolariciresinol ខ្ពស់ ដែលអាចការពារជំងឺមហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកក្រពេញអូវែបាន

៧. ជួយដល់សន្លាក់ ៖ សារធាតុ Silicon របស់ត្រសក់ អាចជួយពង្រឹងសុខភាពឆ្អឹងសន្លាក់។ ជាពិសេសបើបានទទួលទានជាមួយការ៉ុតទៀតនោះ វាអាចជួយបំបាត់ការឈឺចាប់សន្លាក់ និងកាត់បន្ថយអាស៊ីតថែមទៀត។

៨. ជួយដល់សុខភាពតម្រងនោម ៖ ត្រសក់អាចជួយកាត់បន្ថយជាតិអាស៊ីត ព្រមទាំងជួយដល់សុខភាពតម្រងនោមបានយ៉ាងល្អ។

៩. ជួយការរំលាយអាហារ និងជួយសម្រកទម្ងន់ ៖ ដោយសារត្រសក់មាន កាឡូរីទាប ជាតិទឹក និងជាតិសរសៃច្រើន ទើបវាអាចជួយសម្រកទម្ងន់ ជួយប្រព័ន្ធរំលាយអាហារ និងការពារទល់លាមកបាន។

១០. ជួយសុខភាពអញ្ចាញ និងខ្យល់ដង្ហើមល្អ ៖ ទឹករបស់ត្រសក់ អាចជួយដល់អញ្ចាញ និងការពារការរលាក ជាពិសេស គឺការពារក្លិនមាត់ និងសម្លាប់បាកតេរីក្នុងមាត់ថែមទៀត។

១១. ជួយដល់សក់ និងក្រចក ៖ សារធាតុ Silicon និង ស៊ុលផួ ក្នុងត្រសក់ អាចជួយសុខភាពក្រចក និងសក់ឲ្យរឹងមាំ និងលូតលាស់បានល្អ។

១២. ជួយបំបាត់អាការស្រវឹងធីងធោង ៖ ត្រសក់សំបូរទៅដោយ អេឡិចត្រូលីត ជាតិស្ករ និងវីតាមីន B ខ្ពស់ដែលជួយបំបាត់អាការស្រវឹងធីងធោង និងឈឺក្បាលបាន។

១៣. បំបាត់រង្វង់ភ្នែកខ្មៅ ៖ ត្រសក់មានសមត្ថភាពប្រឆាំងនឹងការរលាក ព្រមទាំងអាចបំបាត់ហើមភ្នែក និងរង្វង់ភ្នែកខ្មៅទៀតផង៕

ត្រសក់ មានសមត្ថភាពប្រឆាំងនឹងការរលាក ព្រមទាំងអាចបំបាត់ហើមភ្នែក និងរង្វង់ភ្នែកខ្មៅទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]