ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះ រ៉ូលីន ទើបតែត្រូវបានម្តាយស្លាប់ចោល កាលពីជាង១០ថ្ងៃមុននេះ ដោយបានបន្សល់ទុកនៅត្រឹមតែភាពសោកស្តាយ និងភាពអាលោះអាល័យក្រៃលែង។

ហើយខួបកំណើតឆ្នាំនេះ រ៉ូលីន បានធ្វើឡើងយ៉ាងកម្សត់ ដោយសារតែឪពុកម្តាយរបស់ខ្លួនបានលាចាកលោកនេះទៅហើយ។

ទាំងនេះគឺជាការរៀបរាប់ទាំងស្រុងរបស់ រ៉ូលីន នៅលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តារក្រាមរបស់ខ្លួន៖

«តាំងពីអាយុ៣ខួប ដល់អាយុ២៣ឆ្នាំ ប៉ាតែងតែធ្វើខួបកំណើតឱ្យកូនរាល់ឆ្នាំ ពេលប៉ាចាកចោលពួកកូន៧ឆ្នាំមកនេះ ហាក់ស្ងប់ស្ងាត់ឈឹង ពិធីសប្បាយផ្សេងៗនៅផ្ទះយើង ឥឡូវឆ្នាំនេះអ្នកម៉ែចាកចេញឆ្ងាយសែនឆ្ងាយចោលកូនទៀត ខួបកំណើតឆ្នាំនេះកូនមានតែផ្លុំទាននៅមុខរូបថតលោកទាំងពីរតែប៉ុណ្ណោះ អរគុណលោកទាំងពីរ ដែលបានផ្តល់កំណើត ផ្តល់ការអប់រំ ផ្តល់នូវភាពកក់ក្តៅឱ្យកូនជាង២០ឆ្នាំមកនេះ លោកទាំងពីរហត់ណាស់ល្មមដល់ពេលសម្រាកហើយ កុំបារម្ភពីកូនណា កូនធំហើយ កូនអាចមើលថែខ្លួនឯងបាន ទីបំផុតលោកទាំងពីរបានរស់ជាមួយគ្នានៅឋានសួគ៌ហើយ លោកទាំងពីរលែងបែកគ្នាទៀតហើយ សូមឱ្យប៉ា និងម៉ាកទៅកាន់សុគិតភពកុំបីឃ្លៀងឃ្លាត happy birthday to me»។ 

ពិតជាកម្សត់ណាស់ យ៉ាងណាក៏សូមរីករាយថ្ងៃកំណើត ដល់តារាសម្តែងរ៉ូលីនផង ហើយសូមឱ្យវិញ្ញាណក្ខន្ធ របស់អ្នកមានគុណទាំងពីរ បានទៅកាន់សុគតិភព៕

ទស្សនារូបភាពខាងក្រោម៖

រូបភាព ដែលរ៉ូលីបានបង្ហោះនៅក្នុងបណ្តាញសង្គម ក្នុងថ្ងៃកំណើត
រូបថតឪពុកម្តាយរបស់តារាសម្តែង រ៉ូលីន
រូបភាពម្តាយរ៉ូលីន កាលនៅរស់
រូបថតម្តាយរបស់ រ៉ូលីន នៅថ្ងៃបុណ្យសព
តារាសម្តែង រ៉ូលីន
តារាសម្តែង រ៉ូលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន