បរទេស៖  មិនមែនឲ្យតែជាដៃគូប្រជែងគ្នាក្នុងមុខជំនួញគឺជាសត្រូវស្លាប់រស់នោះទេ។ ដូចជាក្រុមហ៊ុនធំៗទាំង២នៅក្នុងពិភពផលិតឧបករណ៍អេឡិចត្រូនិកនេះដែរគឺក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Apple។ 

យោងទៅតាមរបាយការណ៍ព័ត៌មានមួយនៅថ្ងៃទី១៨ ខែកក្កដា ២០១៧ បានឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុន Samsung បាននាំចូលនូវម៉ាស៊ីន Extreme Ultra Violet Lithography ដែលជាម៉ាស៊ីនផលិតបន្ទះឈីបដ៏ទំនើបចុងក្រោយមួយ ហើយក្រុមហ៊ុន Samsung នឹងប្រើម៉ាស៊ីននេះក្នុងការផលិតបន្ទះឈីបទំហំ៧ណាណូម៉ែត្រសម្រាប់ទូរស័ព្ទ iPhone នៅឆ្នាំក្រោយ។

បន្ទះឈីបដែលមានទំហំ៧ណាណូម៉ែត្រ

ប្រភពព័ត៌មានបានបង្ហើបថា ក្រុមហ៊ុនអេឡិចត្រូនិក Samsung នឹងផលិតបន្ទះឈីបសម្រាប់ទូរស័ព្ទ iPhone ស៊េរីក្រោយសាឡើងវិញ បន្ទាប់ពីបាត់បង់ទីផ្សាររបស់ខ្លួន ទៅក្រុមហ៊ុនដៃគូប្រជែងនៅកោះតៃវ៉ាន់។ គួររម្លឹកថាក្រុមហ៊ុន Samsung ធ្លាប់ជាអ្នកផ្គត់ផ្គង់បន្ទះឈីបឲ្យទៅក្រុមហ៊ុន Apple ប៉ុន្តែកាលពីឆ្នាំ២០១៣ ក្រុមហ៊ុន TSMC បានវ៉ាដាច់ក្រុមហ៊ុន Samsung ក្នុងការផលិតបន្ទះឈីបទំហំ៧ណាណូម៉ែត្រ និងបានដណ្ដើមយកការកុម្ម៉ង់បន្ទះឈីបពីក្រុមហ៊ុន Apple ផងដែរ។

គួរឲ្យដឹងដែរថាលោក Kwon Oh-hyun ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន Samsung គឺជាអ្នកគ្រប់គ្រងផ្នែកបន្ទះឈីប និងផ្នែកផ្សេងៗទៀតនៅក្នុងមុខជំនួញ បានដើរតួយ៉ាងសំខាន់ណាស់ពីក្រោយ ភាពជោគជ័យក្នុងការចុះកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនទាំង២ ពោលគឺក្រោយការធ្វើទស្សនកិច្ចរបស់លោក នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Apple កាលពីខែមុន៕

អគ្គនាយករងរបស់ក្រុមហ៊ុន Samsung លោក Kwon Oh-hyun
គំរូបន្ទះឈីបមានទំហំ៧ណាណូម៉ែត្រដែលអាចនឹឹងប្រើលើទូរស័ព្ទ iPhone ស៊េរីក្រោយ
ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន TSMC នៅប្រទេសតៃវ៉ាន់
ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Samsung នៅប្រទេសកូរ៉េ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]