(ភ្នំពេញ)៖ តារាសម្ដែងដែលមានឈ្មោះល្បីល្បាញ ក្នុងអំឡុងទសវត្សទី៨០និង៩០ និងត្រូវជាតួឯកស្រីក្នុងរឿង «នាង រំសាយសក់» អ្នកស្រី ប៊ុន ឈឿនសូរិយ៉ាន ខណៈមកដល់បច្ចុប្បន្នតារារូបនេះ ស្ទើរតែត្រូវបានទស្សនិកជនភ្លេចមុខ និង ភ្លេចឈ្មោះគាត់ទៅហើយ បន្ទាប់ពីអ្នកស្រីបានឃ្លាតចាកឆ្ងាយពីពិភពសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមក។

តួឯកស្រីក្នុងរឿង «នាង រំសាយសក់» អ្នកស្រី ប៊ុន ឈឿនសូរិយ៉ាន
អ្នកស្រី ប៊ុន ឈឿនសូរិយ៉ាន

តើមកទល់នឹងបច្ចប្បន្ននេះ អ្នកស្រីទៅដល់ទីណាហើយ? ចង់ដឹងព័ត៌មានច្បាស់សូមតាមដានទាំងអស់គ្នា។

យោងតាម Page Facebook «Movie Star Research» ដែលមានអតីតតារាចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា ជាម្ចាស់ បានបង្ហាញឲ្យដឹងថា «អតីតតារាសម្ដែងដ៏ល្បីល្បាញតាំងពីទសវត្សទី៨0និង៩០ ( ប៊ុន ឈឿនសូរិយ៉ាន ) តារារូបនេះស្ទើរតែត្រូវបានគេភ្លេចមុខ និងភ្លេចឈ្មោះគាត់ទៅហើយ គាត់ជាតារាឯកស្រីក្នុងរឿង (នាង រំសាយសក់) គាត់ជាកូនស្រីរបស់កវីនិពន្ធដ៏ឆ្នើម គឺលោកតា ( គង់ ប៊ុនឈឿន ) »

អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្ថែមថា « បច្ចុប្បន្នតារារូបនេះ (អ្នកស្រី ប៊ុន ឈឿនសូរិយ៉ាន) រស់នៅប្រទេស ហ្វាំងឡង់ (Finland)»

ទោះបីជាយ៉ាណា រយៈកាលនៃការរស់ក្នុងទឹកដីអាមេរិក ទស្សនិកជន ក៏ដូចជា មហាជនក្នុងប្រទេសកម្ពុជា ហាក់ពុំដែលបានដឹងដំណឹងថា អ្នកស្រីមកលេងប្រទេសកំណើត ម្ដងណាឡើយ ខណៈដែលអ្នកធ្លាប់ស្គាល់តារាសម្ដែងរូបនេះ ពីមុនមក ក៏ស្ទើរតែភ្លេចឈ្មោះទៅហើយដែរ៕

រូបថតរបស់តួ​​ឯកស្រី ក្នុងរឿង «នាង​រំសាយ​​សក់​»

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]