ព័រទុយហ្គាល់៖   កាលពីពេលថ្មីៗនេះ ហាងកាត់សក់បុរសមួយកន្លែង ទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះចែកចាយលើអ៊ីនធើណេតរួចមក ដែលជាសកម្មភាពកាត់សក់ប្រើសុទ្ធតែពូថៅ និងញញួរ ដើម្បីកាត់សក់ជូនភ្ញៀវ។

តាមរយៈវីដេអូឃ្លីប គេឃើញបុរសជាងកាត់សក់នៅហាង ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ និងទីតាំងខាងលើ បានប្រើពូថៅដែលមានមុខដ៏មុតស្រួច និងញញួរ ដំឈូសសក់ទៅលើភ្ញៀវរបស់ខ្លួន ហាក់បីដូចជាមានភាពជឿជាក់ ជាមួយនឹងជំនាញខ្លួនឯងយ៉ាងខ្លាំង ខណៈគេឃើញថា បុរសជាភ្ញៀវរបស់គាត់វិញ ហាក់ខំប្រឹងអង្គុយធ្មឹង មិនហ៊ានកម្រើកខ្លួនសូម្បីតែបន្តិច។

គួរឲ្យដឹងដែរ បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមរួចមក ក្នុងនោះមានអ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានសម្តែងការព្រួយបារម្ភ និងភ័យខ្លាច ទៅលើសុវត្ថិភាពរបស់ភ្ញៀវ និងមានអ្នកមួយចំនួនទៀត បានសម្តែងការមិនពេញចិត្ត  ហើយរិះគន់ទៅលើសកម្មភាពដ៏គ្រោះថ្នាក់នោះ៕

ទស្សនាវីដេអូខាងក្រោម៖  

សកម្មភាពក្នុងពេលកាត់សក់ ដោយប្រើពូថៅ និងញញួរ
បុរសជាភ្ញៀវ ត្រូវបានគេមើលឃើញថា អង្គុយធ្មឹងមិនហ៊ានសូម្បីតែកម្រើកខ្លួនបន្តិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]