(តាកែវ)៖ យ៉ាងហោចណាស់ កម្ម​ករ២៤នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ដដោយខ្លួនឯង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ស្ថិតក្នុងភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានប្រាប់ភ្នាក់ងារ Fresh Newsថា ក្នុងហេតុការណ៍ក្រឡាប់រថយន្ដដោយខ្លួនឯងនេះ បណ្ដាលឲ្យកម្មករ០៧នាក់រងរបួសធ្ងន់ និង១៧នាក់រងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភា្លមៗ ដើម្បីជួយសង្គ្រោះ។

យ៉ាងណាមិញ លោកអធិការស្រុកបានបញ្ជាក់ថា អ្នកបើកបរនេះជាអ្នកទើបបើកថ្មី ហើយខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង៕

កម្មករ២៤នាក់របួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ដ នៅស្រុកបាទី ពេលកំពុងធ្វើដំណើរទៅធ្វើការ​
យ៉ាងហោចណាស់ កម្ម​ករ២៤នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ដដោយខ្លួនឯង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]