បរទេស៖ គ្រូបង្វឹកសញ្ជាតិបារាំង លោក Zinedine Zidane បានលុបចោលការសង្ស័យជុំវិញព័ត៌មានទាំងអស់ដែលទាក់ទងនឹងការចាកចេញរបស់កីឡាករ Cristiano Ronaldo ពីក្លិបអធិរាជស Real Madrid អំឡុងទីផ្សារដោះដូរកីឡាករកំពុងចាប់ផ្តើមដំណើរការនេះ។

គ្រូបង្វឹករបស់ក្លិប Real Madrid រូបនេះ បានបញ្ជាក់ឲ្យដឹងថា លោកពិតជាមិនចង់និយាយពីបញ្ហាអនាគតរបស់ Ronaldo នោះទេ ព្រោះលោកដឹងថា Ronaldo សប្បាយចិត្តនឹងនៅជាមួយក្លិបបន្តទៀត។ នេះបើយោងតាមកិច្ចសម្ភាសរបស់ Zidane ជាមួយនឹង ESPN ។

ក្រោយជួយ Real ឈ្នះ La Liga និង Champions League ហើយ បច្ចុប្បន្ននេះ Ronaldo កំពុងតែសម្រាកលំហែកាយជាមួយក្រុមគ្រួសារ មិនទាន់បានចូលហ្វឹកហាត់ជាមួយក្លិបនៅឡើយទេ ស្របពេល កីឡាករជាច្រើនរបស់ Real បានចាប់ផ្តើមហ្វឹកហាត់បណ្តើរៗហើយ ដើម្បីត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ International Champions Cup នៅសហរដ្ឋអាមេរិក។ 

Zidane និង Ronaldo

ក្នុងនោះផងដែរ Zidane ដែលជាគ្រូបង្វឹកបានបន្តឲ្យដឹងទៀតថា «Ronaldo កំពុងតែដើរកម្សាន្តលំហែកាយ ព្រោះគាត់សាកសមនឹងការសម្រាកខ្លះ»

«នៅពេលនេះពួកយើងមានតែរង់ចាំដំណើរកម្សាន្តរបស់គេបញ្ចប់ ហើយត្រលប់មកចូលរួមជាមួយពួកយើងវិញ»

គួរបញ្ជាក់ថា មកទល់ពេលនេះ Zidane មិនទាន់ធ្វើការទាក់ទងជាមួយ Ronaldo នៅឡើយទេ ក៏ព្រោះតែលោកជឿជាក់ថា Ronaldo នឹងនៅជាមួយក្លិប Real Madrid បន្តទៀត៕ 

គ្រូបង្វឹកសញ្ជាតិបារាំង លោក Zinedine Zidane បានលុបចោលការសង្ស័យជុំវិញព័ត៌មានទាំងអស់ដែលទាក់ទងនឹងការចាកចេញរបស់កីឡាករ Cristiano Ronaldo ពីក្លិបអធិរាជស Real Madrid

ប្រភព៖ Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]