ថៃ៖ ក្រោយពីតារាសម្តែងស្រីនាង Kratae Supaksorn បានរៀបការកសាងជីវិតគ្រួសារមក តារាស្រីរូបនេះក៏បានសម្រាកពីការងារសិល្បៈ ដើម្បីទុកពេលវេលាមើលថែទាំស្វាមី ព្រមទាំងកូនស្រីរបស់ខ្លួនយ៉ាងពេញទំហឹង។

ទន្ទឹមនឹងនេះដែរ ក៏អាចហៅបានថាតារាស្រី Kratae Supaksorn គឺជាមនុស្សស្រីម្នាក់ដែលមានសំណាងខ្លាំងមែនទែន ព្រោះមានស្វាមីដ៏ល្អ ជាអ្នកមាន និងស្រលាញ់តាមចិត្តនាងគ្រប់បែបយ៉ាង។

តារាសម្តែងស្រី Kratae Supaksorn និងស្វាមី ព្រមទាំងកូនស្រី
តារាសម្តែងស្រី Kratae Supaksorn

ហើយកាលពីថ្ងៃទី១៧ខែកក្កដាកន្លងទៅនេះតាមរយៈ កម្មវិធី The Guest របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៨ថៃ ក៏បានចុះទៅផ្តិតយកទិដ្ឋភាពផ្ទះរបស់នាង Kratae Supaksornផងដែរ។ ហើយអ្វីដែលពួកគេមិនអាចរំលងបាន និងមានភាពភ្ញាក់ផ្អើលបំផុតនោះគឺ បន្ទប់តុបតែងខ្លួនរបស់តារាស្រីរូបនេះ គឺពិតជាស្រស់ស្អាត ទំនើបទាន់សម័យ នឹកស្មានមិនដល់។

មិនតែប៉ុណ្ណោះថែមទាំងពោរពេញ ទៅដោយរបស់របរម៉ាកប្រ៊េនៗជាច្រើន មិនថាសម្លៀកបំពាក់ កាបូប ស្បែកជើង និងគ្រឿងអលង្ការតុបតែងកាយផ្សេងៗនោះទេ សូម្បីតែទូដាក់របស់របរ ក៏ជារបស់ប្រ៊េនតម្លៃខ្ពស់ៗផងដែរ។ ចំណែកឯរបស់នៅក្នុងបន្ទប់នោះទាំងអស់ ត្រូវបានរៀបចំឡើងយ៉ាងមានរបៀប ប្រៀបដូចជាហាងទំនិញមួយយ៉ាងទំនើបដូច្នោះដែរ។

តារាសម្តែងស្រី Kratae Supaksorn ក៏បានប្រាប់ដែរថា បន្ទប់នេះគឺស្វាមីជាអ្នករៀបចំឱ្យទាំងអស់ ព្រមទាំងរបស់ប្រើប្រាស់ប្រ៊េនៗមានដូចជាកាបូបជាដើម គឺសុទ្ធតែស្វាមីនាងជាអ្នកទិញឱ្យក្នុងថ្ងៃកំណើត និងកាដូក្នុងឱកាសផ្សេងៗជាច្រើនទៀតជូនដល់នាង ដែលកាបូបទាំងអស់នេះគឺមានតម្លៃរាប់លានបាតឯណោះ៕

ចង់ដឹងបន្ទប់តុបតែងខ្លួនរបស់តារាសម្តែងស្រី Kratae Supaksorn ស្រស់ស្អាត ហើយទំនើបយ៉ាងណាខ្លះនោះ ទស្សនាដូចខាងក្រោមនេះ៖

តារាសម្តែងស្រី Kratae Supaksorn និងក្រុមការងារប៉ុស្តិ៍លេខ៨
ទិដ្ឋភាពនៅក្នុងបន្ទប់តុបតែងខ្លួនរបស់តារាសម្តែងស្រី Kratae Supaksorn
កាបូបប្រ៊េនៗជាច្រើនត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ
ទូដាក់កាបូបប្រ៊េនរបស់តារាសម្តែងស្រី Kratae Supaksorn
គ្រឿងតុបតែងខ្លួននៅក្នុងបន្ទប់តារាសម្តែងស្រី Kratae Supaksorn
តារាសម្តែងស្រី Kratae Supaksorn ស្វាមី និងកូនស្រី
តារាសម្តែងស្រី Kratae Supaksorn ស្វាមី និងកូនស្រី
តារាសម្តែងស្រី Kratae Supaksorn ស្វាមី និងកូនស្រី
តារាសម្តែងស្រី Kratae Supaksorn ស្វាមី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]