បរទេស៖ ខែ្សប្រយុទ្ធជម្រើសជាតិម៉ិកស៊ិក Javier Hernandez ដែលឈ្មោះហៅក្រៅថា Chicharito បានយល់ព្រមត្រលប់មកលេងនៅ Premier League សាជាថ្មីហើយ ដោយបានចូលរួមជាមួយក្រុមញញួរធំ West Ham នេះបើតាមក្លិបបានបញ្ជាក់កាលពីថៃ្ងព្រហស្បតិ៍ម្សិលមិញនេះ។

Chicharito ត្រូវបានរំពឹងថានឹងអាចធើ្វតេស្ដសុខភាពនៅថៃ្ងច័ន្ទសបា្ដហ៍ក្រោយ នេះបើតាមអ្នករាយការណ៍របស់ទូរទស្សន៍ ESPN ក្នុងប្រទេសម៉ិកស៊ិកបានបញ្ជាក់។ 

ក្នុងគេហទំព័ររបស់ក្លិប West Ham បានបញ្ជាក់ថា «West Ham United និង Bayer Leverkusen បានព្រមព្រៀងលក្ខខណ្ឌក្នុងការផ្ទេររបស់ខែ្សប្រយុទ្ធ Javier Hernandez ទៅកាន់កីឡដ្ឋាន London»។  

Chicharito សម្រេចចូលរួមជាមួយ West Ham

ប្រសិនបើផែនការនៃការផ្ទេរនេះបានសម្រេចរួចរាល់នោះ Chicharito ដែលបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេឲ្យក្រុមជម្រើសជាតិម៉ិកស៊ិកកាលពីខែឧសភានោះ នឹងអាចចូលលេងការប្រកួតដំបូងទល់នឹងក្រុមចាស់របស់ខ្លួន Manchester United ក្នុងកីឡដ្ឋាន Old Trafford នៅថៃ្ងទី១៣ ខែសីហា ខាងមុខ។

Hernandez ដែលបានចាកចេញពី Man Utd កាលពីឆ្នាំ២០១៥ ទៅចូលរួមជាមួយ Leverkusen ស៊ុតបាន៥៩គ្រាប់ ក្នុងការបង្ហាញខ្លួន១៥៧ប្រកួតឲ្យក្លិបបិសាចក្រហម និងបន្ដស៊ុតបាន ៣៩គ្រាប់ ក្នុងការបង្ហាញខ្លួន៧៦ប្រកួតឲ្យក្រុមនៅអាល្លឺម៉ង់ មុនពេលសម្រេចមកលេងនៅ Premier League នៅរដូវកាលក្រោយវិញ៕  

Hernandez អំឡុងពេលលេងឲ្យ Man Utd
Hernandez អំឡុងពេលលេងឲ្យ Leverkusen

ប្រភព៖ ESPN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]