ភ្នំពេញ៖ បវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ ជនជាតិអេក្វាឌ័រកញ្ញា អេនជីឡា បូនី​ឡា​ (Angela Bonilla) បន្ទាប់ពីបានអញ្ជើញមកហ្សបភីងនៅហាង POSH ដែលមានទីតាំង​ស្ថិត​នៅ​ជិត​ផ្សារ​ទំនើបសូរិយា តាមបណ្តោយ ផ្លូវ១៥៤ កាលពីរសៀលថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១៧ នៅ​ល្ងាច​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញមកភ្លក្សរសជាតិ​ស្រាក្រហម​ដ៏ល្ បីនិង​រស​ជាតិ​អាហារបារាំងនៅភោជនីយដ្ឋាន Red Wine House Restaurant រាជធានីភ្នំពេញ។

បវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦

​កម្មវិធីជប់លៀងអាហារពេលល្ងាចថ្លែងអំណរគុណ ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ នេះសហការរៀបចំឡើងដោយហាង POSH លក់សម្លៀកបំពាក់ កាបូប & ស្បែកជើង នារី​ដ៏ល្បីតាំងពីឆ្នាំ ២០០៨និងភោជនីយដ្ឋាន Red Wine House Restaurant ដែលមាន​លក់​ស្រា​ក្រ​ហ​មជាង១០០មុខ និងម្ហូបបារាំងដ៏ល្បីមួយនៅរាជធានីភ្នំពេញ។

​ក្នុងពិធីស្វាគមន៍ទទួលអាហារពេលល្ងាច ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ នាល្ងាចថ្ងៃទី២០ ខែកក្កដានេះ លោក លឹម តុង អគ្គនាយកភោជនីយដ្ឋាន Red Wine House បាន​ថ្លែង​ឱ្យដឹងថា ពិធីជប់លៀងអាហារពេលល្ងាច បានត្រូវប្រារព្ធធ្វើ​ឡើងដើម្បីថ្លែងអំណរ​គុណ​ដល់​កញ្ញាអេនជីឡា បូនីឡា និង ចង់ឱ្យគាត់បានស្គាល់ និងភ្លក្សរសជាតិស្រា​ក្រហម​ដ៏​ល្បី​នាំ​ចូល ពីបណ្ដាប្រទេសល្បីៗដូចជា ប្រេស៊ីល អាហ្សង់ទីន បារាំង អូស្ត្រាលី ព្រមទាំង​បាន​ភ្លក្ស​​រសជាតិអាហារបារាំង ដូចជា Steak សាច់ចៀម សាច់គោ​ជាដើម។

ពិធីស្វាគមន៍ទទួលអាហារពេលល្ងាច ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦
ពិធីស្វាគមន៍ទទួលអាហារពេលល្ងាច ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦

លោកអគ្គនាយកបានបន្ថែមថា៖«វត្តមានរបស់កញ្ញាអេនជីឡា បូនីឡា បវរកញ្ញា​ពិភព​លោក​ប្រចាំឆ្នាំ​២០១៦គឺជាកិត្តិយស និងមោទនភាពសម្រាប់ប្រទេសកម្ពុជា និង​ភោជ​នីយដ្ឋា​ន​ Red Wine House ហើយក៏ជាឱកាសបានស្វែងយល់ និងផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមករវាងកម្ពុ​ជា​​​និងអេក្វាឌ័រ»៕

ពិធីស្វាគមន៍ទទួលអាហារពេលល្ងាច ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦
ពិធីស្វាគមន៍ទទួលអាហារពេលល្ងាច ជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]