រាជធានីភ្នំពេញ​ ៖ កាលពី​ល្ងាច​ថ្ងៃទី​១៩ កក្កដា ម្ចាស់​បទ «ទាល់តែយូរ​ ទើបសុីអូនបាន» កញ្ញា​ច័ន្ទ ម៉ាលីស ត្រូវគេ​​​​ឃើញ​​តែង​ខ្លួន មិន​ចាញ់រាជនីនោះឡើយ នៅ​ក្នុងពិធីឡើងគេហដ្ឋាន​ថ្មីនាង ស្ថិត​ក្នុងភូមិព្រៃ​មាស ​ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែល​ក្នុង​ពិធីនេះ ​មានភ្ញៀវចូលរួមប្រមាណ​៥០០នាក់ ​ក្នុងនោះ​ក៏​មានវត្តមានពិធីករ តារាចម្រៀងល្បីៗ និងក្រុមកំប្លែងយ៉េយ៉េ​ទៅ​រាំ​ក្រឡុក​​​ដល់ទីនោះទៀតផង ។

កញ្ញា​ច័ន្ទ ម៉ាលីស បានឱ្យ​ដឹងថា ពិធី​ឡើង​ផ្ទះ​​នេះ គឺបានសាងសង់មួយចំហៀងម្នាក់នឹងភោជនីយដ្ឋានរបស់នាង ដែល​ឪពុក​ម្ដាយ​បានប្រគល់​ឱ្យ​មើលខុសត្រូវ កាលពីថ្ងៃខួបកំណើតនោះ ។ ​នៅពិធី​នេះដែរ នាង​បាន​អញ្ជើញភ្ញៀវ ច្រើនជាង​សមា​ជិក​ក្នុងគ្រួសារ​នាង ។ នាងអះអាងថា ផ្ទះនោះជាផ្ទះរួម តែនាងគឺជាកូនស្រីម្នាក់ដែលមានសិទ្ធិគ្រប់យ៉ាងក្នុងការរស់នៅ ទើបនាងឈរឈ្មោះ​ជា​អ្នក​​អញ្ជើញភ្ញៀវ ដោយបានទាំងអញ្ជើញតារា ឱ្យ​ទៅច្រៀងរាំឡើងផ្អើលនៅក្នុងពិធីនោះផង ។

យ៉ាងណាមិញ នាងថា ប្រហែលជាត្រូវឡើងចុះទៅរស់នៅផ្ទះថ្មីនោះ មិនបានញឹកនោះទេ ដោយសារតែនាងទើបនឹង​បានបើក​សាឡន​នៅម្ដុំទល់មុខហាងនៅជិតផ្សារ​ទួល​ទំពូង ដែលតម្រូ​វឱ្យ​នាងត្រូវមើលការខុសត្រូវ ។ មកទល់ពេលនេះ នាងត្រូវចែកពេល​ទៅមើលភោជនីយ​ដ្ឋាននៅខេត្តព្រៃវែងផង និងនៅភ្នំពេញផង ។ អុីចឹងហើយទើបនាងមិនទាន់មានពេល​ផលិតបទ​ចម្រៀង​ថ្មីៗ​ផ្ទាល់​ខ្លួន បន្ទាប់ពីបានដើរចេញពីផលិតកម្មBN។  

ច័ន្ទ ម៉ាលីស បានឡើងគេហដ្ឋាន​ថ្មីនាង ស្ថិត​ក្នុងភូមិព្រៃ​មាស ​ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង
កញ្ញា​ច័ន្ទ ម៉ាលីស បានឱ្យ​ដឹងថា ពិធី​ឡើង​ផ្ទះ​​នេះ គឺបានសាងសង់មួយចំហៀងម្នាក់នឹងភោជនីយដ្ឋានរបស់នាង ដែល​ឪពុក​ម្ដាយ​បានប្រគល់​ឱ្យ​មើលខុសត្រូវ កាលពីថ្ងៃខួបកំណើតនោះ
​នៅពិធី​នេះដែរ នាង​បាន​អញ្ជើញភ្ញៀវ ច្រើនជាង​សមា​ជិក​ក្នុងគ្រួសារ​នាង
នាងអះអាងថា ផ្ទះនោះជាផ្ទះរួម តែនាងគឺជាកូនស្រីម្នាក់ដែលមានសិទ្ធិគ្រប់យ៉ាងក្នុងការរស់នៅ ទើបនាងឈរឈ្មោះ​ជា​អ្នក​​អញ្ជើញភ្ញៀវ ដោយបានទាំងអញ្ជើញតារា ឱ្យ​ទៅច្រៀងរាំឡើងផ្អើលនៅក្នុងពិធីនោះផង
មកទល់ពេលនេះ នាងត្រូវចែកពេល​ទៅមើលភោជនីយ​ដ្ឋាននៅខេត្តព្រៃវែងផង និងនៅភ្នំពេញផង ។ អុីចឹងហើយទើបនាងមិនទាន់មានពេល​ផលិតបទ​ចម្រៀង​ថ្មីៗ​ផ្ទាល់​ខ្លួន បន្ទាប់ពីបានដើរចេញពីផលិតកម្មBN

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]