(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ សំឡេងស្រទន់មានទឹកដម លោក ដួង វីរៈសិទ្ធ ថ្មីៗនេះលោកទើបតែមានដំណឹងល្អមួយ គួរឲ្យចូលរួមត្រេកអរពីសំណាក់អ្នកគាំទ្រ គឺលោកទទួលបានឱកាស ចេញទៅសម្ដែងជាលើកទី១នៅសហរដ្ឋអាមេរិកជាផ្លូវការហើយ បន្ទាប់ពីលោកទទួលបានទិដ្ឋការ ពីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ដើម្បីចេញទៅសម្ដែងនៅទីនោះ។

យោងតាមប្រភពពីអ្នកជិតស្និទ្ធ តារាចម្រៀង ដួង វីរៈសិទ្ធ បានបង្ហើបឲ្យដឹងថា លោកទៅសម្ដែងនៅអាមេរិកជាលើកដំបូងនេះ គឺតាមរយៈប្រធានសមាគមខ្មែរនៅអាមេរិក ដែលបានអញ្ជើញលោកឲ្យទៅសម្ដែង ដើម្បីអបអរ ក្នុងឱកាសពិធីខួបគំរប១ឆ្នាំ ក្នុងការបង្កើតសារមន្ទីរ «មរតកខ្មែរ» ហៅកាត់ថា IKARE ដែលគ្រោងនឹងធ្វើឡើង ក្នុងពេលឆាប់ៗនេះ។ ការចេញទៅសម្ដែងជាលើកទី១ របស់ ដួង វីរៈសិទ្ធ គឺក្នុងខណៈដែលតារាចម្រៀងខ្មែរជាច្រើនដួង បានព្យាយាមទំនាក់ទំនង និងមានបំណងចង់ទៅសម្ដែង នៅអាមេរិកតែមិនបានដូចបំណង ព្រោះតែរងនូវការរិតបន្តឹងខ្លាំង។

អ្នកលេង Facebook ម្នាក់ឈ្មោះ នីតា តារា ដែលត្រូវបានគេស្គាល់ថា អាចជាអ្នកស្គាល់ជិតស្និទ្ធ នឹងតារាចម្រៀង ដួង វីរៈសិទ្ធ បានបង្ហាញសារឲ្យដឹងនៅពេលថ្មីៗនេះថា «សូមចូលរួមត្រេកអរដល់ Doung Vireakseth (ដួង វីរៈសិទ្ធ) ដែលទទួលបានវីសា (ទិដ្ឋាការ) ទៅសហរដ្ឋអាមេរិក នៅក្នុងពេលឆាប់នេះ ដើម្បីចូលរួមពិធីខួបគំរបមួយឆ្នាំ ក្នុងការបង្កើត សារមន្ទីរ មរតកខ្មែរ ដែលហៅកាត់ថា IKARE »។

គួរបញ្ជាក់ថា តារាចម្រៀង ដួង វិរ់ៈសិទ្ធ ចេញទៅសម្ដែងនៅលើទឹកដី សម្បូរដុល្លារលើកនេះ គឺក្នុងខណៈដែលតារាខ្មែរជាច្រើនដួងទៀត ធ្លាប់ត្រូវបានអញ្ជើញឲ្យទៅសម្ដែងដូចគ្នា ប៉ុន្តែមិនសមតាមបំណង ព្រោះតែមានតារាខ្មែរមួយចំនួន ពេលបានចេញទៅសម្ដែងនៅទីនោះហើយ បែរជាមិនចង់វិលត្រឡប់មក ប្រទេសកំណើតវិញ តាមពេលកំណត់ ឬបន្តនៅរហូតផុតកំណត់ នៃទិដ្ឋាការដែលបានផ្ដល់ឲ្យ ជាហេតុធ្វើឲ្យមានបញ្ហា នៅក្នុងការរៀបចំសំណុំឯកសារ ឲ្យទៅសម្ដែងលើកក្រោយៗទៀត៕

ដួង វីរៈសិទ្ធ ​បាន​ឱកាស​ចេញ​ទៅ​សម្តែងនៅ​អាមេរិក​ជាផ្លូវការ​
តារាចម្រៀង លោក ដួង វិរៈសិទ្ធ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ