(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ឡុច សុវណ្ណរ៉ា ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២០ ខែកក្កដានេះថា ជនសង្ស័យ៣នាក់ ក្នុងករណីបាញ់សម្លាប់បុរសអ្នករត់តាក់ស៉ីម្នាក់ នៅស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ប្លន់យករថយន្ដ Highlander កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នោះ​ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបាន នៅរាជធានីភ្នំពេញ។

សូមជម្រាបថា ​បុរសជាជនរងគ្រោះ ដែលជាអ្នករត់តាក់ស៉ី ឈ្មោះ ​អៀង ​ចិត្រា ហៅចិត្ត ​អាយុ៤៣ឆ្នាំ មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវ​ខ្មាន់កាំភ្លើងបាញ់សម្លាប់ធ្លាយក្បាល នៅត្រង់ចំណុចផ្លូវអាលុង​ចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ រថយន្ដរបស់ជនរងគ្រោះ ដែលត្រូវបានជនសង្ស័យយកទៅនោះ ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-1125។

ក្រោយបាញ់សម្លាប់បុរសរត់តាក់ស៉ី ខ្មាន់កាំភ្លើងបានអូសជនរងគ្រោះ ទម្លាក់ចោលនៅលើដងផ្លូវ រួចជិះរថយន្តគេចខ្លួនបាត់ ប៉ុន្តែពេលនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន​៕

ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់អ្នករត់តាក់ស៉ីម្នាក់ ប្លន់​យករថយន្ដ Highlander ​នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចាប់ខ្លួន បានជនសង្ស័យ៣នាក់

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]