បរទេស៖ កាលពីខែឧសភាក្រុមហ៊ុន Google បានប្រកាសព័ត៌មានទាក់ទងទៅនឹងកម្មវិធីមួយដែលមានសមត្ថភាពអាចចាប់វីរុសក្នុងទូរស័ព្ទ​ ឆ្លងពេលដែលអ្នកតម្លើងកម្មវិធីថ្មី។  ក្នុងពេលនេះកម្មវិធី Google Play Protect ត្រូវបានដាក់ឲ្យប្រើប្រាស់ហើយ។ Google Play Protect គឺជាប្រព័ន្ធការពារមួយដែលមានស្រាប់នៅក្នុង Play Store សម្រាប់តែឧបករណ៍ Android ណាដែលប្រើប្រាស់ Google Mobile Services 11 ឬក៏versionខ្ពស់ជាងនេះប៉ុណ្ណោះ ទើបអាចដំណើរការ Google Play Protect បាន។ 

កម្មវិធី Google Play Protect

Play Protect មានតួនាទីលើសពីកម្មវិធី Anti-virus នៅលើកុំព្យូទ័រទៅទៀតព្រោះថាកម្មវិធីនេះនឹងការពារទូរស័ព្ទរបស់លោកអ្នកដោយ៖

• ចេញមកក្រៅវិញ ឬក៏ផ្ដល់ដំណឹងទៅអ្នកប្រើប្រាស់ អំពីភាពមិនប្រក្រតីនៅពេលដែលអ្នកចូលទៅក្នុងវេបសាយណាមួយ

• ស្កេនកម្មវិធីថ្មីៗដែលអ្នកចង់តម្លើង និងលុបចោលនូវកម្មវិធីណាដែលមិនមានសុវត្ថិភាព

• ស្កេនរកវីរុសក្នុងទូរស័ព្ទដោយស្វ័យប្រវត្តិ

• កម្មវិធីនេះមានសមត្ថភាពអាចរកទូរស័ព្ទរបស់អ្នក និងដឹងពីទីតាំងរបស់វាបានដោយគ្រាន់តែចូលទៅក្នុងគណនី Google របស់អ្នក

• អ្នកអាចចាក់សោរទូរស័ព្ទដែលបាត់ពីចម្ងាយ ឬក៏ផ្ញើសារដាក់ទុកលើអេក្រង់ ដូច្នេះបើសិនជាមានអ្នកណារើសបាន គេនឹងអាចទាក់ទងម្ចាស់ទូរស័ព្ទវិញបាន  

ការស្កេនរកវីរុសដោយ Google Play Protect
ការរកទីតាំងនៃទូរស័ព្ទនៅលើ Google Play Protect
ការផ្ដល់ដំណឹងពីភាពមិនប្រក្រតីនៅលើវេបសាយ

ខាងក្រោមនេះគឺជាជំហានក្នុងការបើកដំណើរការ Google Play Protect ៖

១. បើកកម្មវិធី Google Play Store នៅលើទូរស័ព្ទរបស់អ្នក

២. ចុចលើអក្សរ Menu

៣. ចុចលើប៊ូតុង Google Play Protect ជាការស្រេច។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]