ភ្នំពេញៈ រនំាងដែកចែកទ្រូងផ្លូវ ព្រះសីហនុ ត្រូវបានរថយន្តហៃលែនឌឺ បុករបើក៥ បន្លោះ នៅព្រលប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ នេះ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា លោក ហ៊ីវ ចាន់ហៀង អាយុ២៦ ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៦ ផ្លូវលេខ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា ជាអ្នកបើកបររថយន្ត ហៃលែនឌឺ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2O-3774 ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា លោក ហ៊ីវ ចាន់ហៀង បានបើករថយន្តមកពី វិមានឯករាជ្យ ឆ្ពោះមកលិច ភ្លាមនោះក៏បានគេចពី ម៉ូតូកង់បី រួចជ្រុលចង្កូត ទៅបុករនាំង ដែកចែកទ្រូងផ្លូវ របើកអស់៥ បន្លោះ។ សាក្សីបានបន្តទៀតថា លោក ហ៊ីវ ចាន់ហៀង មិនបានឈប់នោះទេ គឺបានព្យាយាមបើកគេចច្រាស ផ្លូវឆ្ពោះទៅ មុខទៀត ប៉ុន្តែពេលដល់ចំណុច ផ្លូវលេខ២៥២ កែងផ្លូវព្រះមុន្នីវង្ស ជិតស្ថានីយ៍ប្រេងសាំង កាល់តិច រថយន្តក៏បែកកង់ទៅមុខលែងរួច ស្របពេលដែលកម្លាំង នគរបាល បានមកទាន់ក៏ធ្វើការឃាត់ខ្លួន យុវជននោះតែម្តងទៅ ៕

ដោយៈ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]