សៀមរាប៖ ទន្ទឹមនឹងទីក្រុងសៀមរាប កំពុងមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិនិងកំណើនភ្ញៀវទេសចរ ដែលតែងតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ យើងក៏សង្កេតឃើញមានសណ្ឋាគារ ភោជនីយដ្ឋាន និងទីរមណីយដ្ឋាននានា ក៏មានសន្ទុះកើនឡើងផងដែរ។

ដោយឡែកហាង Mr. Grill Restaurant ដែលជាភោជនីយដ្ឋានមានប្រជាប្រិយភាពមួយក្នុងខេត្តសៀមរាប តែងតែទទួលការគាំទ្រពីសំណាក់ភ្ញៀវទូទាំងខេត្តក្រុង ក៏ដូចជាភ្ញៀវអន្តរជាតិ ដោយសារតែម្ហូបរបស់ហាងទាំងអស់សុទ្ធសឹង តែមានឱជារសឆ្ងាញ់ពិសា ទើបមានការពង្រីកហាង Wine Store ថ្មីមួយទៀតនិងដំបូងគេ ក្នុងខេត្តសៀមរាប។

កម្មវិធីសម្ភោធហាង Wine Store

អ្នកនាង លៀម សុជាតា ដែលជាម្ចាស់ហាង បាននិយាយឲ្យដឹងថា មូលហេតុដែលអ្នកនាង បើកហាង Wine Store នេះឡើងគឺដោយសារអតិថិជនរបស់ Mr. Grill មានទំនោរពីការពិសា beer មកពិសាស្រាក្រហមវិញ ជាពិសេសនោះគឺដោយសារម្ហូបប្រចាំហាងផ្តោតទៅលើសាច់អាំង ហេតុដូច្នេះហើយការពិសាស្រាក្រហមជាមួយសាច់អាំង វាមិនត្រឹមតែធ្វើអោយការពិសាអាហារមាន ឱជារសមួយកំរិតទៀតប៉ុណ្ណោះទេ វាថែមទាំងជួយផ្តល់អត្ថប្រយោជន៍ដល់សុខភាពយើងផងដែរ។ ដោយសារតែមានការគាំទ្រនេះហើយទើបធ្វើអោយហាង Mr. Grill ជោគជ័យ និងទទួលនូវការពេញនិយមពីបណ្តាលភ្ញៀវជាតិ ក៏ដូចជាភ្ញៀវអន្តរជាតិផងដែរ ដោយអ្នកនាងបានពង្រីកយីហោរបស់ហាងពី Mr. Grill Restaurant ទៅ Mr. Grill Restaurant & Wine Store។

សូមបញ្ជាក់ថា ហាង Mr. Grill មានទីតាំងលើផ្លូវវត្តបូព៏ សូមមើលទីតាំងដោយចុចទៅលើ Google map នៅទីនេះ។ លោកអ្នកអាចធ្វើការទំនាក់ទំនង ហាងតាមរយៈលេខ ០៦៩ ៧៧៧៧ ៦៧ / ០៦៩ ៥០៩ ០០០ ដើម្បីធ្វើការកក់ទុកជាមុន ឬ តាមរយៈ Facebook ដោយចូលទៅកាន់ page របស់ Mr. Grill Restaurant & Wine Store នៅទីនេះ។

តោះ! ឆ្លៀតក្នុងឱកាសនេះ សូមមិត្តអ្នកអានក្រឡេកមើលរូបភាព នៃការសម្ភោធហាង Wine Store ថ្មីមួយនេះ ជាមួយនឹងការចូលរួមពីសំណាក់ភ្ញៀវដ៏ស្រស់ស្អាតក្នុងខេត្តសៀមរាបទាំងអស់គ្នា៕

កម្មវិធីសម្ភាធហាង Wine Store
កម្មវិធីសម្ភាធហាង Wine Store
កម្មវិធីសម្ភាធហាង Wine Store
កម្មវិធីសម្ភាធហាង Wine Store
កម្មវិធីសម្ភាធហាង Wine Store
ហាង Wine Store
ហាង Wine Store
ហាង Wine Store

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]