(ភ្នំពេញ​)៖ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ស្រី​ ស៊​ លីនណា​ នៅ​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៧​នេះ​ បន្ត​សាកសួរ​បុរស​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍បណ្តាល​ឲ្យ​មនុស្ស​៣នាក់ ​និង​៨នាក់​រងរបួស​ធ្ងន់​ស្រាល​ នៅ​មហា​វិថី​មុនីវង្ស​ ក្នុងខណ្ឌចំការមន។​ ទោះបី​យ៉ាងណា​លទ្ធផល​នៃ​ការ​សាកសួរ​នេះ​ ពុំ​ត្រូវ​បាន​មន្រ្តីតុលាការ​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ​។

ជនត្រូវចោទ​ឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនត្រូវចោទ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ពី​បទ​បើកបរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​៨៥​ច្បាប់ ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

គួររំលឹកថា​ កាលពីល្ងាចថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៧ នៅ​ចំណុចមុខរោងចក្រគង់ហុង មហាវិថីមុនីវង្ស កែងផ្លូវលេខ៥០៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ដែលគ្រោះថ្នាក់ចរាចរ​ណ៍ បង្កឡើងដោយសាររថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2M-2245 បានធ្វើដំណើរ បញ្ច្រាស់ទិស​ចរាចរណ៍​ លុះមកដល់ចំណុចកើតហេតុ​ បានបុករះម៉ូតូចំនួន០៧គ្រឿង កំពុងធ្វើដំណើរច្រាសទិសគ្នា បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៥នាក់ រងរបួសស្រាល៣នាក់​ រថយន្តខូចខាតធ្ងន់ ម៉ូតូខូចខាតធ្ងន់០៦គ្រឿង និងខូចខាតស្រាល០១គ្រឿង៕

ជនត្រូវចោទ​ឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
​បុរស​ម្នាក់​ដែល​បើករថយន្តបុករះបណ្តាលឲ្យ​ស្លាប់​៣នាក់ ​និង​របួស​៨នាក់​ នៅ​មហា​វិថី​មុនីវង្ស ក្នុងខណ្ឌចំការមន នៅថ្ងៃនេះតុលាការបន្តសួរនាំ​
ជនត្រូវចោទ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ពី​បទ​បើកបរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​៨៥​ច្បាប់ ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​
ទោះបី​យ៉ាងណា​លទ្ធផល​នៃ​ការ​សាកសួរ​នេះ​ ពុំ​ត្រូវ​បាន​មន្រ្តីតុលាការ​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ​

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]