ភ្នំពេញ៖ ចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈមិនតិចជាង១០ឆ្នាំ កញ្ញា ឈិន សុវណ្ណបញ្ញា នៅតែគ្រប់គ្រងទីផ្សារការងាររបស់ខ្លួនបានល្អជានិច្ច ទោះបីជាធ្លាប់ស្ងប់ស្ងាត់ម្ដងហើយក្ដី។

បន្ទាប់ពីផ្លាស់ទ្រនំ ទៅនៅគ្រួសារថោន ម្ចាស់បទ «កន្លែងដើមតែមិនដូចដើម» រូបនេះបានចេញបទចម្រៀងជាបន្តបន្ទាប់ ដែលធ្វើឲ្យកញ្ញា មានទឹកចិត្តបន្តអាជីពមួយនេះ។

តែអ្វីដែលនឹកស្មានមិនដល់ ទោះបីផ្ដាច់ខ្លួនពីហង្សមាសពិតមែន តែចំពោះចំណងមិត្តភាពជាមួយអតីតមិត្តរួមទ្រនំ គឺនៅដដែល។

កញ្ញា បញ្ញា នៅតែរក្សាចំណងមិត្តភាពរវាងតារាស្រីប្រុស នៅផលិតកម្មហង្សមាស ក្នុងនោះមានដូចជា កញ្ញា សុគន្ធនិសា អ្នកនាង ពេជ្រ សោភា លោកណុប បាយ៉ារិទ្ធ លោកឆន សុវណ្ណរាជ ជាដើម៕

តោះទៅមើលរូបភាពស្និទ្ធស្នាលរបស់ពួកគេទាំងអស់គ្នា! 

បញ្ញា ពេជ្រ សោភា និង សុគន្ធនិសា
បញ្ញា ពេជ្រ សោភា និង សុគន្ធនិសា
បញ្ញា និងអតីតរួមទ្រនំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា