កូរ៉េខាងត្បូង៖ តារាស្រីប្រចាំផលិតកម្ម JYP កញ្ញា Suzy ដែលមហាជនទទួលស្គាល់នាង ថាជាតារាស្រីកូរ៉េមួយរូប ដែលមានទេពកោសល្យទាំងច្រៀង រាំ និងសម្តែងពីកំណើត ព្រមជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ មិនបានកែច្នៃ ឬវះកាត់ ដែលជាពិសេសនោះ គឺតែងតែមានអត្តចរិតគួរឲ្យស្រលាញ់ នៅក្នុងភ្នែកអ្នកគាំទ្រជានិច្ច។
ដោយឡែក មួយរយៈមុននេះ កញ្ញា Suzy បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលស្ទើរតែដាច់ផ្ងារ ក្រោយពីបានទស្សនាឈុតខ្លីមួយរបស់នាង នៅក្នុងខ្សែភាពយន្តខ្នាតធំរបស់កូរ៉េ “Real”។
ជាការពិតណាស់ Suzy បានបង្ហាញមុខនៅក្នុងខ្សែភាពយន្តនេះ ប្រហែលជាប៉ុន្មានវិនាទីតែប៉ុណ្ណោះ ប៉ុន្តែឈុតឆាករបស់នាង ក៏ធ្វើឲ្យអ្នកគាំទ្រស្ទើរតែអត់ដង្ហើម ពេលដែលឃើញតារាស្រី ក្នុងក្តីស្រមៃរបស់ខ្លួន បែរក្លាយមកជានារីម៉ាហ្វៀ សាក់ពេញខ្លួន ថែមទាំងជក់បារី យ៉ាងស្ទាត់ជំនាញទៀតផង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺនាងកំពុងតែសាក់ខ្នងឲ្យតួប្រុសរូបសង្ហា Kim Soo Hyun ផងដែរ៕
ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]