ខេត្តមណ្ឌលគិរី ៖ គួរ​ឲ្យ​អាសូរ​កុមា​រា​ជនជាតិ​ដើម​ភាគតិច​ព្នង ត្រូវ​ស្លាប់​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​អាណាព្យាបាល ដោយ​ទុក​កូន​តូច​ឲ្យ​នៅ​ចាំផ្ទះ​ម្នាក់ឯង ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៣​និង​១០​នាទី នៅ​ចំណុច​ភូមិ​ឈូ​ល ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ក្មេង​លេបថ្នាំ​វីតាមីន​អស់​មួយ​កំប៉ុង បណ្តាល​ឲ្យ​ស្លាប់ (​ព្រោះ​នៅ​ក្នុង​ដៃ​ក្មេង​ឃើញ​មាន​កាន់​ថ្នាំ ដែល​នៅ​សល់​នឹង​បែកពពុះមាត់​)​។ ដោយ​កុមារ​រង​គ្រោះ​មានឈ្មោះ ងា ឈី​ន ភេទ​ប្រុស អាយុ​៣​ឆ្នាំ ជនជាតិ​ព្នង មាន​ទីលំនៅ​ភូមិ​ឈូ​ល ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ ឪពុក​ឈ្មោះ ភ្លី​ល ងា អាយុ​២៨​ឆ្នាំ ម្តាយ​ឈ្មោះ ញ៉​ច ផិត អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

មូលហេតុ កុមារ​រង​គ្រោះ​នៅផ្ទះ​ម្នាក់ឯង ឪពុក​ម្តាយ​ទៅ​ស្រែ​ក្រោយ​ផ្ទះ​អស់ ដោយ​គិត​ថា បន្តិចទៀត​បងប្រុស​របស់​កុមារ​រង​គ្រោះ​ត្រលប់​មក​ពី​រៀន​វិញ នឹង​អាច​ជួយ​មើលថែ​ប្អូន តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​ឡើយ ព្រោះថ្នាំ​វីតាមីន ដែល​មាន​រសជាតិ​ផ្អែម​ដូច​គ្រាប់ស្ករ បាន​ឆក់​យក​ជីវិត​កូន​បាត់​ទៅ​ហើយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]