អាមេរិក៖ លោក Shane McMahon ដែលជាអ្នកគ្រប់គ្រងកម្មវិធីកីឡាកាសនៅ WWE បានជួបឧប្បទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាចក្រ នៅលើកណ្តាលផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ដែលជាផ្នែកមួយនៃមហាសមុទ្រអាត្លង់តិក។

បើទោះជាយ៉ាងណាក៏ដោយ លោក Shane និងពីឡុតដែលជាអ្នកបញ្ជាឧទ្ធម្ភាច្រក មិនមានគ្រោះថ្នាក់អ្វីដល់ជីវិតនោះទេ បន្ទាប់ពីមានក្រុមសង្គ្រោះបន្ទាន់មកជួយទាន់ពេលវេលា ដែលនេះចាត់ទុកថាជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់។ 

លោក Shane McMahon

គួរបញ្ជាក់ថា លោក Shane ដែលមានវ័យ៤៧ឆ្នាំ ហើយជាកូនប្រុសបង្កើតរបស់ប្រធាន WWE បានធ្វើដំណើរចាកចេញពីទីក្រុង New York ឆ្ពោះទៅកាន់ទីក្រុង Westhampton ដើម្បីសួរសុខទុក្ខក្រុមគ្រួសារ ហើយអំឡុងពេលហោះហើរ ឧទ្ធម្ភាចក្រក៏ស្រាប់តែមានបញ្ហាប្រឈមនឹងការធ្លាក់ ក៏ធ្វើឲ្យពីឡុតបានធ្វើការទាក់ទងទៅក្រុមសង្គ្រោះភ្លាមៗ (Emergency Call) រួចមកក៏បង្ខំចិត្តចុះចតទម្លាក់នៅលើផ្ទៃសមុទ្រតែម្តង។

ក្រោយមកទៀត ក្រុមជួយសង្គ្រោះក៏បានមកដល់ទាន់ពេលវេលា រួចក៏បានដឹកអ្នកទាំងពីរទៅលើច្រាំង ដោយមិនមាននរណាម្នាក់របួសធ្ងន់ធ្ងរអ្វីឡើយ។

លោក Shane បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា «វាពិតជានឹកស្មានមិនដល់ ថានឹងមានរឿងបែបនេះកើតឡើង»

« Mario (ពីឡុត) មិនបានស្លន់ស្លោរ ពោលគឺគាត់ទប់ស្មារតីបានល្អ រួចមកពួកយើងក៏បានចុះចតនៅលើសមុទ្រដោយសុវត្ថិភាព មិនមានគ្រោះថ្នាក់» នេះបើតាមការបញ្ជាក់បន្ថែមពី Shane ៕ 

ឧទ្ធម្ភាចក្រដឹកកូនប្រុសច្បងរបស់ មេស្ថាប័នកីឡាកាស WWE ធ្លាក់នៅកណ្តាលសមុទ្រ
លោក Shane McMahon ដែលជាអ្នកគ្រប់គ្រងកម្មវិធីកីឡាកាសនៅ WWE បានជួបឧប្បទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាចក្រ នៅលើកណ្តាលផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ដែលជាផ្នែកមួយនៃមហាសមុទ្រអាត្លង់តិក

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]