ថ្ងៃនេះ យើងនឹងលើកឡើងនូវតិចនិក បោកគក់សម្លៀកបំពាក់ ឬក្រណាត់កន្សែងផ្សេងៗ ពីអ្នកជំនាញខាងបោកសម្អាត ក្នុងសណ្ឋាគារលំដាប់ខ្ពស់វិញម្តង។ សាកល្បងអនុវត្តចុះ អ្នកនឹងភ្ញាក់ផ្អើលពីលទ្ធផលជាក់ជាមិនខាន។

ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ!

១. បរិមាណ ដែលត្រូវដាក់ចូលម៉ាស៊ីនបោកគក់ 

ជម្រើសល្អបំផុត គឺដាក់សម្លៀកបំពាក់ត្រឹមតែ ៨០% នៃទំហំសរុបរបស់វាទៅបានហើយ ដើម្បីអាចឲ្យវាបោកសម្អាតបានស្អាត

ជម្រើសល្អបំផុត គឺដាក់សម្លៀកបំពាក់ត្រឹមតែ ៨០% នៃទំហំសរុបរបស់វាទៅបានហើយ ដើម្បីអាចឲ្យវាបោកសម្អាតបានស្អាត (ប៉ុន្តែ បើដាក់តិចហួសហេតុពេក ក៏អាចឲ្យម៉ាស៊ីនខូចបានដែរ)។

២. វិធីការពារ ទឹកក្រអូបកកជាប់សម្លៀកបំពាក់ 

ទឹកក្រអូប អាចកកប្រតាកតាមសម្លៀកបំពាក់ នៅពេលបោករួច ហេតុនេះ អ្នកអាចលាយទឹកខ្មេះ ប្រមាណជា ៩០ មីលីលីត្រចូលនៅពេលបោកគក់ទឹកចុងក្រោយ ជាការស្រេច

ទឹកក្រអូប អាចកកប្រតាកតាមសម្លៀកបំពាក់ នៅពេលបោករួច ហេតុនេះ អ្នកអាចលាយទឹកខ្មេះ ប្រមាណជា ៩០ មីលីលីត្រចូលនៅពេលបោកគក់ទឹកចុងក្រោយ ជាការស្រេច។

៣. សីតុណ្ហភាពទឹកសម្រាប់បោកគក់ 

សីតុណ្ហភាពពី ៤០ ទៅ ៦០ អង្សារគឺល្អបំផុតសម្រាប់ កម្ចាត់មេរោគ និងធូលីដីលើក្រណាត់ និងសម្លៀកបំពាក់

សីតុណ្ហភាពពី ៤០ ទៅ ៦០ អង្សារគឺល្អបំផុតសម្រាប់ កម្ចាត់មេរោគ និងធូលីដីលើក្រណាត់ និងសម្លៀកបំពាក់។ រីឯសីតុណ្ហភាពក្តៅពេករហូត ៩០ អង្សារ អាចធ្វើឲ្យខូចសាច់ក្រណាត់ ហើយបើទឹកត្រជាក់ពេក មិនអាចកម្ចាត់មេរោគ និងធូលីបាននោះទេ។

៤. កម្ចាត់ស្នាមប្រឡាក់ 

ប្រសិនបើចង់សម្អាតស្នាមប្រឡាក់ ដោយសារខ្លាញ់ អ្នកអាចរោយស្ករពីលើស្នាមប្រឡាក់នោះ រួចយកទៅបោកគក់តាមធម្មតាជាការស្រេច

• ប្រសិនបើចង់សម្អាតស្នាមប្រឡាក់ ដោយសារខ្លាញ់ អ្នកអាចរោយស្ករពីលើស្នាមប្រឡាក់នោះ រួចយកទៅបោកគក់តាមធម្មតាជាការស្រេច។

• រីឯស្នាមប្រឡាក់ដោយសារញើសវិញ គ្រាន់តែបោកសម្អាតជាមួយសាប៊ូ និងទឹកមានសីតុណ្ហភាព ៤០ អង្សារ រួចយកទៅដាក់បោកក្នុងម៉ាស៊ីនបោកគក់ម្តងទៀត ជាការស្រេច។ 

សម្រាប់ស្នាមប្រឡាក់ដោយសារ កាហ្វេ ឬស្រាវិញ គឺត្រូវត្រាំសម្លៀកបំពាក់នោះជាមួយអំបិលមួយស្លាបព្រាបាយ រយៈពេលមួយម៉ោង

• សម្រាប់ស្នាមប្រឡាក់ដោយសារ កាហ្វេ ឬស្រាវិញ គឺត្រូវត្រាំសម្លៀកបំពាក់នោះជាមួយអំបិលមួយស្លាបព្រាបាយ រយៈពេលមួយម៉ោង រួចយកទៅដាក់បោកក្នុងម៉ាស៊ីនតាមធម្មតាជាការស្រេច។

• សម្រាប់សម្លៀកបំពាក់ ឬក្រណាត់កន្សែង ដែលមានពណ៌ស តែប្រែជាពណ៌លឿងនោះ អ្នកអាចលាយម្សៅ Baking soda ជាមួយសាប៊ូ រួចបោកជាមួយទឹកក្តៅ ជាការស្រេច។

៥. ដំណាក់កាលសម្ងួត 

សម្រាប់អ្នកប្រើម៉ាស៊ីនបោកគក់ដែលអាចសម្ងួតស្រាប់នោះ គួរដាក់កូនបាល់ Tennis ចូលនៅពេលវាកំពុងតែពូត ដើម្បីឲ្យក្រណាត់កន្សែងទន់ល្អ

អ្នកជំនាញបានណែនាំ ឲ្យហាលសម្លៀកបំពាក់នៅខាងក្រៅផ្ទះ និងចំពន្លឺថ្ងៃ។ ប៉ុន្តែ សម្រាប់អ្នកប្រើម៉ាស៊ីនបោកគក់ដែលអាចសម្ងួតស្រាប់នោះ គួរដាក់កូនបាល់ Tennis ចូលនៅពេលវាកំពុងតែពូត ដើម្បីឲ្យក្រណាត់កន្សែងទន់ល្អ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]