រាជធានីភ្នំពេញ ៖ សន្តិសុខយាមម៉ូតូក្នុងរោងចក្រទើបនឹងបានចូលធ្វើការបាន៤ថ្ងៃ ឃើញឱកាសល្អ បានលួចម៉ូតូរបស់កម្មកររោងចក្រអស់ចំនួន៥គ្រឿង ហើយរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅរោងចក្រ LING YEAK (លីង យៀគ) ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលបាត់ម៉ូតូទាំង៥នាក់ជាកម្មកររោងចក្រធ្វើការជាមួយគ្នា ។ ចំណែកជនសង្ស័យឈ្មោះ ឆៃ នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនសន្តិសុខ ស៊ី អាយ អេស អេស ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិគ្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមប្រភពព័ត៌មានពីឈ្មោះ សុខ ចាំង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររដ្ឋបាលរោងចក្រ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹងពីរអ្នកលក់នៅមុខរោងចក្រប្រាប់ថា សន្តិសុខយាមម៉ូតូនៅក្នុងរោងចក្រខាងលើ បានយកម៉ូតូចេញទៅក្រៅដោយមានគ្នីគ្នាជាច្រើននាក់ បន្ទាប់មក រូបគាត់បានទៅប្រាប់តំណាងរោងចក្រ និងប្រាប់កម្មករនៅក្នុងរោងចក្រឲ្យទៅមើលម៉ូតូ តើបាត់អស់ប៉ុន្មានគ្រឿង។ បន្ទាប់មកមានជនរងគ្រោះ៥នាក់បានបាត់ម៉ូតូ ។

ប្រភពដដែលបានបន្តទៀតថា សន្តិសុខយាមរោងចក្រដែលជាជនសង្ស័យខាងលើនេះ ជាសន្តិសុខរបស់ក្រុមហ៊ុនសន្តិសុខ ស៊ី អាយ អេស អេស ទើបតែចូលធ្វើការនៅក្នុងរោងចក្របាន៤ថ្ងៃប៉ុណ្ណោះ បានហៅគ្នីគ្នាមកលួចម៉ូតូក្នុងរោងចក្របាត់អស់៥គ្រឿងទៅហើយ ។ បើតាមប្រភពព័ត៌មានពីជនរងគ្រោះទាំង៥នាក់ខាងលើ បាននិយាយថា ជារៀងរាល់ថ្ងៃពួកគាត់បានចូលធ្វើការនៅក្នុងរោងចក្រនៅពេលព្រឹកចូលនៅម៉ោង៧ព្រឹកចេញម៉ោង១១ថ្ងៃត្រង់ ហើយពេលថ្ងៃត្រង់ចូលនៅម៉ោង១២ ចេញនៅពេលល្ងាចនៅវេលាម៉ោង៤ ខណៈពេលកំពង់តែធ្វើការ ស្រាប់តែលឺថាបាត់ម៉ូតូ ធ្វើឲ្យកម្មករមានការភិតភ័យពេញរោងចក្រ ។

ក្រោយពេលកើតហេតុ តំណាងរោងចក្រខាងលើ បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុសិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ និងសូមឲ្យក្រុមហ៊ុនសន្តិសុខ ស៊ី អាយ អេស អេស ចេញមុខដោះស្រាយ ៕

សន្តិសុខយាមម៉ូតូ បែរជាលួចម៉ូតូអស់៥គ្រឿង
សន្តិសុខយាមម៉ូតូ បែរជាលួចម៉ូតូអស់៥គ្រឿង
សន្តិសុខយាមម៉ូតូ បែរជាលួចម៉ូតូអស់៥គ្រឿង
សន្តិសុខយាមម៉ូតូ បែរជាលួចម៉ូតូអស់៥គ្រឿង

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]