បរទេស៖ គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានក្លាយជាអ្នកចាត់ការយូរជាងគេបំផុតក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់ Premier League ក្នុងប្រទេសអង់គ្លេស ក្រោយបុរសសញ្ជាតិបារាំងរូបនេះ បង្វឹកបានរយៈពេល៧៥៨៥ថៃ្ង លើសអតីតអ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Sir Alex Ferguson ដែលបង្វឹកបាន ៧៥៨២ថៃ្ង។ 

លោក Wenger (ស្ដាំ) ក្លាយជាអ្នកចាត់ការយូរជាងគេក្នុងប្រវត្ដិសាស្រ្ដ Premier League

លោក Sir Alex Ferguson ដែលដឹកនាំ Man Utd លើកពាន Premier League បានចំនួន១៣ដងនោះ បានលាលែងចេញពីតំណែងជាគ្រូបង្វឹក កាលពីឆ្នាំ២០១៣ ក្រោយដឹកនាំក្រុមនៅអង់គ្លេសនេះអស់រយៈពេលជាង២៦ឆ្នាំ។

ការប្រកួតចុងក្រោយរបស់លោក គឺនៅពេលដែលលោកដឹកនាំ Man Utd ប្រកួតជាមួយ West Brom ក្រៅដី ដែលបញ្ចប់ទៅដោយលទ្ធផល ៥-៥ កាលពីខែឧសភា ឆ្នាំ២០១៣។

ចំនែក លោក Arsene Wenger វិញ បានឡើងកាន់តំណែងជាគ្រូបង្វឹកក្រុម Arsenal ៤ឆ្នាំ មុនពេលដែល Premier League បានចាប់ផ្ដើម ក្នុងនោះ ការដឹកនាំប្រកួតដំបូងរបស់លោក ជាមួយក្រុមកាំភ្លើងធំគឺក្នុងជ័យជម្នះ ២-០ ទល់នឹងក្រុម Blackburn កាលពីថៃ្ងទី១២ ខែតុលា ឆ្នាំ១៩៩៦ ៕  

លោក Sir Alex Ferguson អតីតគ្រូបង្វឹក Man Utd
លោក Arsene Wenger គ្រូបង្វឹក Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]