(ភ្នំពេញ)៖ តារាសម្ដែងមានឈ្មោះជាតារាស៊ិចស៊ី ដែលថ្មីនេះបានកែប្រែខ្លួនមកស្លៀកសម្លៀកបំពាក់សមរម្យវិញ បន្ទាប់ពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសហាមប្រាម មិនឲ្យនាងមានវត្តមាន នៅក្នុងសិល្បៈរយៈពេល១២ខែ ពោលចាប់ពីថ្ងៃ ២៥ ខែមេសា ឆ្នាំ២០១៧ រួចមកគឺ កញ្ញា ដេនី ក្វាន់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នេះ នាងបានចុះជួយចែក មី អង្ករ ទឹកក្រូច និងរបស់របរមួយចំនួនទៀត ក្នុងស្រុកកំណើតរបស់នាង ដែលធ្លាប់រស់តាំងពីតូចមកម៉្លេះ គឺខេត្តព្រះវិហារ។

បើយោងតាមបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងបានសរសេរថា «ថ្ងៃនេះនាងខ្ញុំ បាននាំយកនូវ អំណោយ មកចែកជូនពូ មីង តា យាយដែលក្រីក្រមានជីវភាពខ្វះខាត ចំនួន៥ គ្រួសារ ដែលពួកគាត់រស់នៅ ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ដែលជាទឹកដីស្រុក កំណើតនិង ជាទីកន្លែងដែលនាងខ្ញុំធ្លាប់រស់នៅតាំងពីតូច»

នាងបានបន្ដទៀតថា «ធម្មតាមនុស្សរស់ក្រោមមេឃតែមួយ តែជោគវាសនា និង ខ្សែជីវិតពិតជាមិនអាច ដូចគ្នានោះឡើយ ! គ្មាននណារម្នាក់កេីតមក ប្រាថ្នាចង់បានភាពក្រីក្រខ្វះខាតនោះទេ ។

ដូចនេះ ចំពោះនាងខ្ញុំ ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ នោះទេ តែគ្រាន់តែនាងខ្ញុំមានជីវភាព លទ្ឋភាពប្រសើរជាងពួកគាត់ »

នាងបន្ថែមថា «អាស្រ័យហេតុនេះ ទើបនាងខ្ញុំចាំបាច់ ត្រូវបង្កើតនូវវប្បធម៏ចែករំលែក ដើម្បីជួយសម្រាលទុក្ខលំបាក និង ភាពខ្វះខាតគាត់ខ្លះ ដោយទាំងអស់នេះវាគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចដែលនាងខ្ញុំមាន ហើយធ្វើបាន។

នាងខ្ញុំ នឹងបន្តការងារ សកម្មភាព មនុស្សធម៌បែបនេះបន្តទៀត គ្រប់ទីកន្លែង ដែលមានបងប្អូនខ្វះខាតតាមលទ្ឋភាព ដែលនាងខ្ញុំមាន»

ចំពោះការកែប្រែខ្លួន និងសកម្មភាពសប្បុរសធម៌ដ៏ប្រពៃរបស់តារាសម្ដែង ដេននី ក្វាន់ ធ្វើឲ្យមហាជន ក៏ដូចជាមិត្តៗក្នុងសង្គមហ្វេសប៊ុកជាច្រើន បានកោតសរសើរនាងគ្រប់ៗគ្នា ថានាងមិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតនោះទេ គឺនាងថែមទាំងមានទឹកចិត្តចេះជួយគ្នាទៅវិញទៅមកទៀតផង៕

កញ្ញា ដេនី ក្វាន់
តារាសម្តែងស្រី ស៊ិចស៊ី ដេននី ក្វាន់ ក្នុងសកម្មភាពសប្បុរសធម៍
កញ្ញា ដេនី ក្វាន់
តារាសម្តែងស្រី ស៊ិចស៊ី ដេននី ក្វាន់ ក្នុងសកម្មភាពសប្បុរសធម៍
កញ្ញា ដេនី ក្វាន់
តារាសម្តែងស្រី ស៊ិចស៊ី ដេននី ក្វាន់
កញ្ញា ដេនី ក្វាន់
តារាសម្តែងស្រី ស៊ិចស៊ី ដេននី ក្វាន់ ក្នុងសកម្មភាពសប្បុរសធម៍
កញ្ញា ដេនី ក្វាន់
តារាសម្តែងស្រី ស៊ិចស៊ី ដេននី ក្វាន់
ដេននី ក្វាន់ បង្កើត​វប្បធម៌​ចែក​រំលែក ចុះ​ជួយ​សម្រាល​ទុក្ខ​លំបាក ដល់​បងប្អូន​ក្រីក្រ នៅ​ស្រុក​កំណើត​របស់ខ្លួន ខេត្តព្រះវិហារ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់