ភ្នំពេញ៖ កញ្ញា Margie Rasri Balenciaga ដែលប្រិយមិត្តធ្លាប់បានស្គាល់រួចមកហើយតាមរយៈខ្សែភាពយន្តភាគថៃចំនួនពីររឿងដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនគឺរឿង «ស្រមោលដួងចន្ទ» និងរឿង «មេបញ្ជារការកំពូលស្នេហ៍»។

នាពេលខាងមុខនេះ កញ្ញានឹងវិលមកជួបប្រិយមិត្តទស្សនិកជនកម្ពុជាម្តងទៀតតាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិនក្នុងរឿងភាគថៃថ្មីគឺរឿង «សុបិន្តសុប្បា»។

ក្នុងខ្សែភាពយន្តនេះត្រូវតម្រូវឲ្យកញ្ញាសម្តែងរហូតដល់ទៅបួនតួ ដែលមានចរឹតខុសៗពីគ្នា ដោយចាប់ដៃគូជាមួយបុរសសង្ហា Warit Sirisantana។ នេះគឺជាលើកទីមួយ ដែលពួកគេទាំងពីរសម្តែងរួមគ្នា បើទោះបីជាពួកគេធ្លាប់បានសម្តែងច្រើនរឿង និងជ្រកក្រោមទ្រនំតែមួយក្តី។

រឿង «សុបិន្តបុស្បា» គឺជាខ្សែភាពយន្តលាយឡំទាំងមនោសញ្ចេតនា កំប្លែង រៀបរាប់ពីជីវិតសាមញ្ញរបស់នារីម្នាក់គឺ Sui ( Margie) ដែលជាមនុស្សស្រីដែលសាមញ្ញ គ្មានភាពទាក់ទាញ ប៉ុន្តែនាងបានលួចស្រឡាញ់ Rangsit (Chakrit Yamnarm ) ដែលជាបុរសសង្ហារ និងជាអ្នកធ្វើការជាមួយគ្នា។ ដោយសារតែមានរូបរាងមិនសូវស្អាត Sui មិនទទួលបានការចាប់អារម្មណ៍ពីRangsit ទេ សូម្បីតែខ្លួននាងផ្ទាល់ក៏មិនពេញចិត្តនូវរូបរាងរបស់ខ្លួនឯងដែរ។ នាងតែងតែប្រាថ្នាឲ្យខ្លួនឯងក្លាយជាមនុស្សម្នាក់ផ្សេងទៀត។ ថ្ងៃមួយ Sui ក៏បានជួបជាមួយនឹងបុរសចំណាស់ម្នាក់ដែលមានវេទមន្តពិសេស អាចផ្លាស់ប្តូរវិញ្ញាណគ្នាបាន។ បុរសចំណាស់ម្នាក់នោះក៏បានធ្វើឲ្យបំណងប្រាថ្នារបស់Suiបានសម្រេច។ Sui តែងតែចង់ផ្លាស់ប្តូរវិញ្ញាណជាមួយនារីគ្រប់រូបដែលនាងគិតថាពួកគេជាមនុស្សអស្ចារ្យ និងស្រស់ស្អាត ប៉ុន្តែបន្ទាប់ពីផ្លាស់ប្តូរហើយ នាងបានគិតថា តាមពិតជីវិតរបស់ពួកនាងក៏មានបញ្ហាលំបាកដូចគ្នា។ តើវាសនារបស់Sui នឹងទៅជាបែបណា? តើSui អាចនឹងទទួលបានភាពរីករាយក្នុងជីវិតនាងដែរទេ?

សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តរឿង សុបិន្តបុស្បា ដែលនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ២៥ ខែកក្កដា រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៩-១០យប់ នៅលើកកញ្ចក់ទូរទស្សន៍ភីអិនអិនបន្ទាប់ពីរឿង «អូនជាព្រះអាទិត្យបង»៕

សូមទស្សនាឈុតខ្លីខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]