មនុស្សភាគច្រើន ជាពិសេសស្រីៗយើង គឺពិតជាស្រលាញ់ និងថែទាំសក់ខ្លាំងណាស់។ ប៉ុន្តែទន្ទឹមនឹងនោះដែរ អ្នកបែរជាមានទម្លាប់ថែរក្សាសុខភាពសក់ តាមរបៀបមិនត្រឹមត្រូវទៅវិញ។
ចង់ដឹងថាទម្លាប់មិនត្រឹមត្រូវ ក្នុងការថែទាំសក់ ពេញនិយមសព្វថ្ងៃនេះមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោម៖
# កំហុសទី ១ ៖ គិតថាកាន់តែកាត់ សក់កាន់តែដុះលឿន។ ប៉ុន្តែជាក់ស្តែង សក់ដុះពីគល់ មិនមែនដុះពីចុងសក់នោះទេ ហេតុនេះ វាមិនបានជួយឲ្យសក់ដុះលឿនអ្វីនោះទេ។
# កំហុសទី ២ ៖ ទុកសក់ឲ្យស្ងួតតាមធម្មតា ល្អជាងប្រើម៉ាស៊ីនផ្លុំសម្ងួត។ សម្រាប់អ្នកមានសក់ខ្លី អាចទុកមួយភ្លែតក៏ស្ងូតដោយឯកឯងបាន ប៉ុន្តែសម្រាប់អ្នកមានសក់វែង គួរតែប្រើម៉ាស៊ីនផ្លុំ ពីព្រោះម៉ូលេគុលទឹក អាចប៉ះពាល់ដល់រចនាសម្ព័ន្ធសក់ បង្កឲ្យស្ងូត និងផុយ។
# កំហុសទី ៣ ៖ សក់នឹងស៊ាំទៅតាមប្រភេទសាប៊ូដែលប្រើ។ ប៉ុន្តែ ប្រសិនបើអ្នកផ្លាស់ប្តូរម៉ាកសាប៊ូញឹកញាប់នោះ វានឹងធ្វើឲ្យសក់ឆាប់កខ្វក់ និងដុះយឺតជាងកក់សាប៊ូតែមួយម៉ាក។
# កំហុសទី ៤ ៖ ស្បែកក្បាលស្ងួត ធ្វើឲ្យឡើងអង្គែ។ ប៉ុន្តែ ផ្ទុយទៅវិញ ស្បែកក្បាលខ្លាញ់ ទើបបណ្តាលឲ្យកើតអង្គែ ហេតុនេះ អ្នកគួរជ្រើសរើសប្រភេទសាប៊ូឲ្យបានត្រឹមត្រូវផង។
# កំហុសទី ៥ ៖ សក់បែកចុង អាចព្យាបាលបាន ដោយប្រើផលិតផលជាម៉ាស ឬប្រេង មានលក់តាមទីផ្សារ។ ប៉ុន្តែជាក់ស្តែង អ្នកអាចចៀសបញ្ហាសក់បែកចុងនេះបាន ដោយការកាត់តម្រឹមសក់ ជាញឹកញាប់ប៉ុណ្ណោះ។
# កំហុសទី ៦ ៖ ការសិតសក់ញឹកញាប់ អាចជួយដល់សុខភាពសក់។ តែតាមពិតទៅ អ្នកគួរតែសិតនៅពេលព្រឹក និងពេលល្ងាចបានហើយ ពីព្រោះការសិតសក់ញឹកញាប់ពេក អាចបង្កជាខ្លាញ់ច្រើនតាមសរសៃសក់ និងឆាប់កខ្វក់ជាប់ធូលីដីទៀតផង។ ហេតុនេះ បើមិនចាំបាច់ទេ សូមកុំសិតសក់ញឹកញាប់ពេក។
# កំហុសទី ៧ ៖ ការប្រើផលិតផលច្រើន និងញឹកញាប់ អាចជួយដល់អ្នកមានសក់ស្តើង ប្រែមកជាក្រាស់វិញបាន។ ប៉ុន្តែជាក់ស្តែង ចំនួនគល់សក់ និងបរិមាណសក់ សុទ្ធតែទាក់ទងនឹងកត្តាហ្សែន។ ផលិតផលទាំងនោះ អាចត្រឹមតែជួយរក្សាបរិមាណសក់ និងការបារមិនឲ្យជ្រុះថែមប៉ុណ្ណោះ។
# កំហុសទី ៨ ៖ កក់សក់កាន់តែញឹកញាប់ ប្រេងក៏ឡើងពេញស្បែកក្បាលកាន់តែច្រើន។ ប៉ុន្តែ ការពិតទៅ វាមិនប៉ះពាល់អ្វីទេ វាថែមទាំងជួយឲ្យសក់មិនងាយកខ្វក់ និងឡើងប្រេងទៅវិញទេ។
# កំហុសទី ៩ ៖ ដកសក់ស្កូវ មួយសរសៃ ស្កូវនឹងដុះឡើងមកថែម ២ ទៅ ៣ សរសៃទៀត។ ជាក់ស្តែង អ្នកត្រូវដឹងថា សក់ ២ ទៅ ៣ សរសៃអាចដុះមកជំនួសសក់ ១ សរសៃបានទេ។ តែជាការល្អ គឺអ្នកមិនគួរដកវាតែម្តង ពីព្រោះវាអាចបណ្តាលឲ្យខូចឫសសក់។
# កំហុសទី ១០ ៖ ងូតទឹកត្រជាក់ អាចជួយដល់ស្បែកខ្ចីរបស់ស្បែកក្បាល និងជួយឲ្យសក់រលោងស្អាត។ តែតាមពិតទៅ ទោះបីជាទឹកត្រជាក់ឬក្តៅ ក៏អាចជួយដល់ស្បែកខ្ចីរបស់ស្បែកក្បាលបានដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]