ភ្នំពេញ៖ បន្ទាប់ពីបានលែងលះគ្នា ជាមួយស្វាមី តារាសម្តែងស្រីចាស់វស្សានៅក្នុងសង្គមសិល្បៈខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានស្នេហាថ្មីជាមួយនឹងលោក ហេង ឡុង។

ក្តីស្នេហាថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ក៏តែងតែបានបង្ហាញនូវភាពផ្អែមល្ហែម ជាមួយគ្នាជារឿយៗ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឱ្យមានអ្នកសិល្បៈមួយចំនួន និងអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀតបានចូលរួមជូនពរអ្នកនាង និងគូស្នេហ៍ឱ្យបានជួបតែសុភមង្គលផងដែរ។

ជាក់ស្តែងកាលពីយប់មិញនេះ នៅលើហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានផុសរូបភាពរបស់លោក ហេង ឡុង ជាគូស្នេហ៍ ព្រមទាំងបានប្រាប់ថាស្រលាញ់លោក ហេង ឡុងត្រង់ទង្វើរនេះជាងគេ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ទាំងស្រុងនៅលើហ្វេសប៊ុកខ្លួនដូច្នេះថា៖

«ស្រលាញ់ត្រង់ណឹងជាងគេ ហត់យ៉ាងណា ក៏មិនដែលប្រើខ្ញុំឱ្យធ្វើអីឱ្យញ៉ាំដែរ ស្អីក៏ធ្វើខ្លួនឯងអាណិតឃើញគាត់ហត់ ខំទៅជួយ ដោយដឹងថាគាត់រវល់តាំងពីព្រលឹមដល់សឹងពាក់កណ្តាលអាធ្រាត ហើយទើបពីខេត្តទៀត ឃ្លានតែមិនហ៊ានប្រើខ្ញុំទេ ដោយខ្លាចធុំក្លិនជាប់សក់ខ្ញុំ ដែលទើបនឹងកក់ មិនព្រមឱ្យជួយទេ សុខចិត្តចៀនត្រីញ៉ាំខ្លួនឯង (បុរសក្នុងក្តីស្រមៃរបស់ខ្ញុំ)»។ 

បែបនេះសោះបានជាធ្វើឱ្យ អ្នកនាង ចន ច័ន្ទលក្ខិណា ស្រលាញ់គូស្នេហ៍ថ្មីរបស់ខ្លួនយ៉ាងខ្លាំង៕

ទស្សនារូបភាពខាងក្រោមនេះ៖

រូបភាពដែលអ្នកនាង ចន ច័ន្ទលក្ខិំណាបានបង្ហោះនៅលើហ្វេសប៊ុក
អ្នកនាង ចន ច័ន្ទលក្ខិំណា និងលោក ហេង ឡុង
អ្នកនាង ចន ច័ន្ទលក្ខិំណា និងលោក ហេង ឡុង
អ្នកនាង ចន ច័ន្ទលក្ខិំណា និងលោក ហេង ឡុង
អ្នកនាង ចន ច័ន្ទលក្ខិំណា និងលោក ហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា