ឥណ្ឌូនេស៊ី៖   កាលពីថ្ងៃទី ១៦ កក្កដា ២០១៧កន្លងទៅ នាង Diana Daeng Nganiyang អាយុ ១៨ឆ្នាំ បានរៀបការជាមួយលោកតា Sulaeman Daeng Ngampa អាយុ ៦២ឆ្នាំ នៅគេហដ្ឋានខាងស្រី ដែលមានទីតាំងនៅក្នុងតំបន់ Gowa ភាគខាងត្បូងនៃកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី។

យោងតាមសារព័ត៌មាន Tribun News បានឲ្យដឹងថា លោក Sulaeman ដែលមានប្រពន្ធចែកឋានទៅហើយនោះ តែងតែទៅផ្ទះរបស់នាង Diana ដើម្បីទិញកាំបិត និងលោហៈធាតុផ្សេងៗទៀត ដែលផលិតដោយឪពុករបស់នាង ដែលជាជាងដែក។ 

លោក Sulaeman បាននិយាយថា “គ្រប់ពេលដែលខ្ញុំទៅផ្ទះរបស់នាង នាងតែងតែឆុងកាហ្វេឲ្យខ្ញុំញ៉ាំជានិច្ច។ ខ្ញុំគិតថា នាងពិតជាស្រស់ស្អាតណាស់ ហើយនាងជាមនុស្សល្អថែមទៀតផង”។ បន្ទាប់ពីលោកតារូបនេះ តែងតែទៅផ្ទះរបស់នាងជាញឹកញ៉ាប់ពេញមួយឆ្នាំ  ពន្លកស្នេហាក៏បានចាប់ផ្តើមរីក ហើយគាត់ក៏បានសុំនាងរៀបការតែម្តង។

អ្នកនាង Diana Daeng Nganiyang អាយុ ១៨ឆ្នាំ បានរៀបការជាមួយលោកតា Sulaeman Daeng Ngampa អាយុ ៦២ឆ្នាំ

បើទោះបីជាវាមើលទៅដូចជាការចាប់បង្ខំ ប៉ុន្តែមេភូមិបាននិយាយថា នាង Diana ពិតជាបានស្ម័គ្រចិត្តរៀបការជាមួយលោកតាដែលមានចៅ៩នាក់ រូបនេះមែន។ រូបនាងផ្ទាល់បាននិយាយថា “ខ្ញុំស្រឡាញ់បុគ្គលិកលក្ខណៈរបស់គាត់។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងមានជីវិតអាពាហ៍ពិពាហ៍មួយដ៏អស្ចារ្យ”

គួរបញ្ជាក់ថា លោក Sulaeman មានកូន៥នាក់ និងចៅប្រុសស្រីចំនួន ៩នាក់រួចមកហើយ ប៉ុន្តែលោកតាបានបញ្ជាក់ថា គាត់ចង់មានកូនជាមួយអ្នកនាង Diana។ សម្រាប់ Diana វិញ ក៏គិតមិនខុសពីស្វាមីដែរ។ នាងបាននិយាយថា “ក្នុងនាមជាប្រពន្ធ ខ្ញុំចង់បង្ហាញភាពស្មោះត្រង់ជាមួយស្វាមី។ ប្រាកដណាស់ ខ្ញុំក៏ចង់មានកូនដែរ”។

ចុងក្រោយ សូមជូនពរដល់គូស្នេហ៍ដែលទើបនឹងរៀបការថ្មីថ្មោងនេះ រស់នៅក្នុងជីវិតពោរពេញដោយសុភមង្គល៕

“ខ្ញុំស្រឡាញ់បុគ្គលិកលក្ខណៈរបស់គាត់ ហើយខ្ញុំសង្ឃឹមថា ពួកយើងនឹងមានជីវិតអាពាហ៍ពិពាហ៍មួយដ៏អស្ចារ្យ”
ក្រមុំអាយុ១៨ សុខចិត្តរៀបការជាមួយតាចាស់ដែលមានចៅដល់ ៩នាក់ ហើយអះអាងថាគ្មានការចាប់បង្ខំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]