(ភ្នំពេញ)៖ តារាចម្រៀងបែបស្រគត់ស្រគំ មានទឹកដមសំនៀងយ៉ាងក្រអួនក្រអៅ កញ្ញា សុគន្ធ និសា កំពុងតែពង្រីកវិសាលភាពរបស់ខ្លួន បន្ទាប់ពីត្រឡប់មករកទ្រនំចាស់វិញ ដោយថ្មីៗនេះ ផលិតកម្មហង្សមាស កំពុងតែឲ្យនាងថតខ្សែរភាពយន្តដំបូង ប្រចាំផលិតកម្ម គឺរឿង «រាជនីភូមិគ្រឹះ» ក្នុងតំណែងជាតួឯក ជាមួយនឹងតារាចម្រៀង ហ្សូណូ ធ្វើឲ្យទស្សនិកជន អន្ទះសារក្នុងការរងចាំទស្សនា រឿងភាគរបស់នាងខ្លាំងមែនទែន។

ជាការពិតណាស់ បន្ទាប់ពីជោគជ័យ លើការចេញបទចម្រៀងនៅលើទីផ្សារ និងបណ្ដាក្រុមហ៊ុននានា មានតម្រូវការលើរូបនាងខ្ពស់ ដើម្បីច្រៀងលើឆាក និងផ្សព្វផ្សាយ លើម៉ាកផលិតផលនានានោះមក ពេលនេះនាងក៏កំពុងថតរឿងមួយ ឲ្យផលិតកម្មហង្សមាស គឺរឿង «សិសិររដូវក្នុងបេះដូង»។ ថ្មីៗនេះ ស្រាប់តែធ្លាយព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយថា នាងកំពុងក្លាយជាតួឯកថ្មីម្នាក់ទៀតហើយ ក្នុងរឿងភាគហង្សមាស ដោយដើរតួជាមួយតួឯកប្រុស ហ្សូណូ ក្នុងរឿង «រាជនីភូមិគ្រឹះ»។

គួរបញ្ជាក់ថា រឿង «រាជនីភូមិគ្រឹះ» ដែលមានលោក កៅ សីហា ជាអ្នកដឹកនាំសម្ដែងរឿង នឹងធ្វើការក្រុងពាលី នៅខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ នៅខេត្តកំពង់ឆ្នាំង។ នេះគឺជា ផ្លូវមួយទៀតហើយ ដែលធ្វើឲ្យតារាចម្រៀងច្រមុះស្រួចរូបនេះ បង្កើនភាពល្បីល្បាញរបស់ខ្លួន ក្នុងវិស័យសិល្បៈភាពយន្ត បន្ទាប់ពីអាជីព ចម្រៀងទទួលបានជោគជ័យ គួរជាទីមោទនៈរួចមក៕

សុគន្ធ និសា
តារាចម្រៀង សុគន្ធ និសា
ហ្សូណូ
តារាចម្រៀង ហ្សូណូ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា