ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិ U23 ចិន លោក Massimiliano Maddaloni បាននិយាយថា ប្រសិនបើកម្ពុជា ប្រើទម្រង់លេងដែលប្រកួតទល់នឹងក្រុមខ្លួនបន្ដទៀត សូម្បីតែក្រុមជប៉ុនដែលជាក្រុមដ៏ខ្លាំង និងក្រុមដទៃទៀតក៏ពិបាកនឹងយកឈ្នះលើពួកគេដែរ។

ការប្រកួតកាលពីយប់មិញក្រោមដំណក់ទឹកភ្លៀង ក្រុមកម្ពុជា U23 និងក្រុមចិន U23 ចែកគ្នាម្នាក់១ពិន្ទុ ក្រោយប្រកួតចប់៩០នាទី ដោយលទ្ធផល ០-០ ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U23 Championship Qualifiers ពូល J ដោយមានអ្នកចូលទស្សនាចំនួនជាង ៧ពាន់នាក់។  

លោក Massimiliano Maddaloni គ្រូ U23 ចិន​

បន្ទាប់ពីការប្រកួតបានបញ្ចប់ លោក Massimiliano Maddaloni គ្រូបង្វឹក U23 ចិន បានសរសើរដល់ក្រុមកីឡាកររបស់កម្ពុជា ថាពិតជាខិតខំលេងអស់ពីចិត្ដ និងធើ្វបានល្អទល់នឹងក្រុមរបស់លោក។ លោកក៏បាននិយាយថា បើកម្ពុជា នៅតែប្រើប្រាស់ទម្រង់លេងបែបនេះទៀត ក្រុមដ៏ទៃ ជាពិសេសគឺក្រុមជប៉ុន ក៏ពិបាកនឹងធើ្វស៊ីពួកគេដែរ។

«បើសិនជាកម្ពុជានៅតែប្រើទម្រង់លេងយ៉ាងដូច្នេះ គូប្រកួតរបស់ពួកគេនឹងពិបាកយកឈ្នះ ដូចជាជប៉ុន ជាដើម។ យើងឃើញថាកម្ពុជាបានធើ្វយ៉ាងល្អ» លោក Massimiliano Maddaloni និយាយ។  

ការប្រកួតបន្ទាប់របស់កម្ពុជា គឺនឹងត្រូវជួបក្រុមខ្លាំងជប៉ុន នៅថៃ្ងសុក្រ ទី២១ វេលាម៉ោង ៦:៣០នាទីល្ងាច៕  

លទ្ធផលរវាងកម្ពុជា និង ជប៉ុន កាលពីម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]