ជំងឺប្រតិកម្មអាឡែហ្ស៊ីនេះ គឺសឹងតែជាបញ្ហាទូទៅមួយទៅហើយ សព្វថ្ងៃនេះ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ មនុស្សភាគច្រើនមិនសូវជាចាប់អារម្មណ៍នឹងរោគសញ្ញារបស់វាប៉ុន្មានទេ។

ហេតុនេះយើងនឹងលើកឡើងនូវរោគសញ្ញាអាឡែហ្ស៊ីសំខាន់ៗ ដែលអាចជួយឲ្យអ្នកព្យាបាលបានទាល់ពេលវេលា ដូចខាងក្រោមនេះ ៖

១. រោគសញ្ញា ស្រដៀងនឹងកើតជំងឺផ្តាសាយ

ប្រសិនបើអ្នក ចេះតែឧស្សាហ៍ក្អកនោះ វាអាចបណ្តាលមកពីអាឡែហ្ស៊ីហើយ។ ហើយប្រសិនបើពេលផ្តាសាយវិញ គឺមិនត្រឹមតែក្អកទេ អ្នកថែមទាំងឈឺក រលាកបំពង់ក ទៀតផង។ តែប្រសិនបើសុខៗក៏ក្អកវិញនោះ វាអាចបណ្តាលមកពីអ្នកទទួលទានអាហារខុស (អាហារដែលបង្កឲ្យអ្នកមានបញ្ហាអាឡែហ្ស៊ី)។

២. កន្ទួលរមាស់ លើស្បែក 

ជាក់ស្តែង សូម្បីតែមូសខាំ ក៏អាចបង្កជាអាឡែហ្ស៊ីបានដែរ

អ្នកប្រហែលជាគិតថា ស្បែកឡើងកន្ទួល និងរមាស់ ដោយសារមូស ជារឿងធម្មតា។ ប៉ុន្តែជាក់ស្តែង សូម្បីតែមូសខាំ ក៏អាចបង្កជាអាឡែហ្ស៊ីបានដែរ។ មួយវិញទៀត អ្នកត្រូវយកចិត្តទុកដាក់នឹងសម្លៀកបំពាក់ដែលអ្នកស្លៀក ពីព្រោះបើតឹងពេក ឬប្រើសាប៊ូមិនត្រឹមត្រូវ វានឹងបង្កឲ្យស្បែករបស់អ្នកមានបញ្ហាអាឡែហ្ស៊ី។

៣. រមាស់ភ្នែក និងហើមត្របកភ្នែក 

ប្រតិកម្មអាឡែហ្ស៊ី ច្រើនតែបង្កឲ្យ រមាស់និងហៀរទឹកភ្នែក

• ប្រតិកម្មអាឡែហ្ស៊ី ច្រើនតែបង្កឲ្យ រមាស់និងហៀរទឹកភ្នែក (ភាគច្រើនបណ្តាលមកពីអ្នកអាឡែហ្ស៊ីជាមួយ លំអងផ្កា ឬរោមសត្វចិញ្ចឹម)។

• ជាពិសេស មិនត្រឹមតែហើមត្របកភ្នែកនោះទេ សូម្បីតែមុខ និងផ្នែកដទៃផ្សេងទៀតនៃរាងកាយ ក៏អាចឡើងហើមបានដែរ (ភាគច្រើនបណ្តាលមកពីអាឡែហ្ស៊ី ជាមួយអាហារ)។

# គន្លឹះគួរចងចាំ

• គ្រូពេទ្យ អាចកំណត់ពីមូលហេតុ (កំណត់សារធាតុ) ដែលបង្កជាអាឡែហ្ស៊ីដល់អ្នកបានច្បាស់លាស់និងត្រឹមត្រូវ ប្រសិនបើអ្នកចេះកត់សម្គាល់រាល់ពេលមានបញ្ហាទាំងនេះ ក្នុងកូនសៀវភៅណាមួយ (មានរោគសញ្ញាដូចម្តេច កើតឡើងនៅពេលណា -ល-)។

• អ្នកគួរមានថ្នាំអាឡែហ្ស៊ី តាមខ្លួនជានិច្ច ទើបជាការប្រសើរ។

• ប្រសិនបើបញ្ហាអាឡែហ្ស៊ី កើតឡើងលើសពីម្តង ក្នុងមួយសប្តាហ៍ បើទោះបីជាញ៉ាំថ្នាំអាឡែហ្ស៊ីក៏ដោយនោះ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]