ភ្នំពេញ៖ ការប្រកូតវគ្គជម្រុះបើកឆាកពានរង្វាន់ AFC Championship អាយុក្រោម២៣ឆ្នាំ បានចាប់ផ្តើម កាលពីម្សិលមិញ នៅក្នុងពូលJ ដោយក្រុមជម្រើសជាតិកម្ពុជា គឺជាម្ចាស់ផ្ទះនៃការប្រកួត។ 

ក្នុងពូលJ មានក្រុមខ្លាំងៗដូចជា U-23 ជប៉ុន ចិន ហ្វីលីពីន និងកម្ពុជា ហើយការប្រកួតពីម្សិលមិញនេះ U-23 របស់ប្រទេសជប៉ុន លត់ U-23 របស់ហ្វីលីពីន យ៉ាងចាស់ដៃក្នុងលទ្ធផល ៨-០ ស្របពេលដែល U-23 កម្ពុជា និងចិន បានត្រឹមស្មើគ្នា ០-០ ។

ទាក់ទងនឹងការប្រកួតរបស់ U23 កម្ពុជា និងចិន ចាប់ផ្តើមដោយការវាយសម្រុកគ្នាទៅវិញទៅមក ដោយតង់ទីមួយ កម្ពុជាមានឱកាសច្រើនជាង ចំនែកតង់ទីពីរ U-23 ចិន ធ្វើការវាយសម្រុកច្រើនជាងវិញ តែបើទោះជាយ៉ាងណាក៏ដោយ ក្រុមទាំងពីរសុទ្ធតែគ្មានសំណាងស៊ុតបញ្ចូលទីគ្នា ធ្វើឲ្យលទ្ធផល ០-០ រក្សារហូតដល់បញ្ចប់ការប្រកួត ចែកគ្នាបានត្រឹមម្នាក់មួយពិន្ទុនៅក្នុងពូលJ។ 

លោក Leonardo Vitorino បានមានប្រសាសន៍ឲ្យដឹងថា ក្រុមលោកធ្វើបានល្អហើយ ចំនែកឯកីឡាករដែលល្អជាងគេវិញនោះ គឺក្រុមទាំងមូល ដែលបានសហការគ្នាបានយ៉ាងល្អ

ក្រោយចប់ការប្រកួត គ្រូបង្វឹកកម្ពុជា លោក Leonardo Vitorino បានមានប្រសាសន៍ឲ្យដឹងថា ក្រុមលោកធ្វើបានល្អហើយ ចំនែកឯកីឡាករដែលល្អជាងគេវិញនោះ គឺក្រុមទាំងមូល ដែលបានសហការគ្នាបានយ៉ាងល្អ។

«សម្រាប់ខ្ញុំ គិតថា កីឡាករទាំងអស់ដែលនៅក្នុងក្រុម គឺជាកីឡាករដែលល្អ ឧទាហរណ៍ដូចជា កីឡាករ ច្រឹង ពលរដ្ឋ ដែលមានវត្តមាននៅក្នុងសន្និសីទនេះ គាត់ជាខ្សែបម្រើ តែគាត់ជួយមិត្តរួមក្រុមបានច្រើន គាត់ជួយចុះបិទផង និងឡើងប្រយុទ្ធផង ពោលគឺគាត់ជួយគ្រប់តួនាទីទាំងអស់ ដូច្នេះខ្ញុំហ៊ាននិយាយថា កីឡាករទាំងអស់សុទ្ធតែល្អ សម្រាប់ការប្រកួតជាមួយចិន» ៕ នេះបើតាមសម្តីរបស់ លោក Leonardo ។

គួរបញ្ជាក់ថា សម្រាប់ប្រកួតបន្ទាប់របស់ U-23 កម្ពុជា នឹងត្រូវប៉ះជាមួយក្រុមខ្លាំង U-23 របស់ជប៉ុន ស្របពេល U-23 ចិន នឹងត្រូវជួបជាមួយ U-23 ហ្វីលីពីន ដែលការប្រកួតទាំងពីរគូនេះ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕  

គ្រូបង្វឹក U-23 កម្ពុជា លោក Leonardo Vitorino
កីឡាករ ច្រឹង ពលរដ្ឋ
U-23 កម្ពុជា ០-០ U-23 ចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]