(ភ្នំពេញ)៖ តារាសម្តែងស្រីមានមន្តស្នេហ៍ កញ្ញា លី ឌីណា កាលពីប៉ុន្មានម៉ោងមុននេះ បានចេញមុខប្រកាសជាសាធារណៈ ដើម្បីឲ្យមហាជនមានការប្រុងប្រយ័ត្ន ខណៈរូបថតរបស់នាង ត្រូវបានជនអនាមិក លួចយកទៅបង្កើត Account Facebook មួយដែលមានឈ្មោះថា ហេង ធីតា ក្នុងគោលបំណងមិនល្អណាមួយ។

បើតាមការកត់សម្គាល់ករណី Hack ឬបង្កើត Account Facebook ក្លែងក្លាយ ពីសំណាក់ជនអនាមិក គឺមិនមែនទើបកើតមាន តែលើតារាស្រីកញ្ញា លី ឌីណា មួយករណីនេះទេ កន្លងមក គឺមានតារាប្រុស-ស្រីរបស់ខ្មែរជាច្រើនមកហើយ ដែលត្រូវរងគ្រោះ ដោយសារបញ្ហាខាងលើនេះ។ មិនតែប៉ុណ្ណោះក៏ធ្លាប់មានតារាខ្មែរមួយចំនួនធំមកហើយ បានអំពាវនាវដល់មហាជន ឲ្យមានការប្រុងប្រយ័ត្ន ចំពោះទង្វើដ៏គួរឲ្យស្អប់ខ្ពើម មួយនេះដែរ។

ដោយឡែក ងាកមកចាប់អារម្មណ៍ តារាសម្តែស្រីរូបស្រស់កញ្ញា លី ឌីណា ឯណេះវិញ នាងបានសរសេរបង្ហោះភ្ជាប់ ជាមួយការអំពាវនាវថា «Account Facebook នេះមិនមែនជារបស់នាងខ្ញុំទេ បើឈ្មោះមួយនេះ ធ្វើរឿងអ្វីផ្តេសផ្តាស់ នាងខ្ញុំមិនទទួលខុសត្រូវឡើយ នាងខ្ញុំមានតែឈ្មោះ pee ya ហើយនឹងឈ្មោះ yu na ទេ!»។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ គឺមានតារាសម្តែងកញ្ញា ហេង ស្រីពេជ្រ ក៏បានចេញមុខប្រកាសជាសាធារណៈ ចំពោះករណីត្រូវបានជនអនាមិកចូល Hack យក Account Facebook របស់ខ្លួន ទៅគ្រប់គ្រងផងដែរ ដោយក្នុងនោះ កញ្ញា ហេង ស្រីពេជ្រ បានអំពាវនាវ ឲ្យមហាជន ឬមិត្តភក្តិនាងទាំងអស់ ឲ្យមានការប្រុសប្រយ័ត្ន ក្រែងជននោះ ប្រើប្រាស់ Account Facebook របស់នាង បោកប្រាស់តាមរយៈរូបភាពផ្សេងៗណាមួយ៕

លី ឌីណា ប្រកាស​បដិសេធ «Account Facebook» មួយ ដែល​លួច​យក​រូបថត​ខ្លួន​ទៅប្រើ
តារាសម្តែងស្រីមានមន្តស្នេហ៍ កញ្ញា លី ឌីណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ឌីណា