ជប៉ុន៖  កាលពីថ្ងៃច័ន្ទកន្លងទៅនេះ កម្មវិធីប្រកួតក្មេងយំ ឬ Naki Sumo ត្រូវបានធ្វើឡើងនៅក្នុងតំបន់ Shinto shrine នាទីក្រុង Yokohama ប្រទេសជប៉ុន។

កម្មវិធីបែបប្រពៃណីរបស់ប្រជាជនជប៉ុននេះ ត្រូវបានប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំ ដោយមានអ្នកបោកចំបាប់សូម៉ូ២នាក់ ត្រូវធ្វើយ៉ាងណាឲ្យក្មេង២នាក់ដែលបានចូលរួមក្រកួតនោះយំ។ ក្មេងណាដែលយំបានយូរ និងខ្លាំងជាងគេ នឹងទទួលបានជ័យលាភី។

អ្នកប្រហែលជាគិតថា នេះគឺជាព្រឹត្តិការណ៍ដ៏ចម្លែកខ្លាំងណាស់ ប៉ុន្តែតាមពិតទៅ កម្មវិធីនេះមានអាយុកាលប្រហែល៤០០ឆ្នាំមកហើយ។ ឪពុកម្តាយជនជាតិជប៉ុន តែងតែស្ម័គ្រចិត្តនាំកូនតូចៗរបស់ពួកគេទៅចូលរួមប្រកួត ព្រោះពួកគេជឿថា ការដែលកូនៗរបស់ពួកគេយំ ដោយសារអ្នកបោកចំបាប់សូម៉ូទាំង២នាក់នោះ នឹងធ្វើឲ្យពួកគេមានសុខភាពល្អ៕

សូមទស្សនារូបភាពខាងក្រោម៖

កម្មវិធីប្រកួតក្មេងយំ ឬ Naki Sumo ត្រូវបានធ្វើឡើងនៅក្នុងតំបន់ Shinto shrine នាទីក្រុង Yokohama ប្រទេសជប៉ុន
កម្មវិធីបែបប្រពៃណីរបស់ប្រជាជនជប៉ុននេះ ត្រូវបានប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំ
អ្នកបោកចំបាប់សូម៉ូ២នាក់ ត្រូវធ្វើយ៉ាងណាឲ្យក្មេង២នាក់ដែលបានចូលរួមក្រកួតនោះ យំ
ក្មេងណាដែលយំបានយូរ និងខ្លាំងជាងគេ នឹងទទួលបានជ័យលាភី
កម្មវិធីនេះមានអាយុកាលប្រហែល៤០០ឆ្នាំកន្លងមកហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]